ក្រុងតាខ្មៅ÷ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍សង្កាត់តាខ្មៅធ្វើការឃាត់ខ្លួនក្រោយពីទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធទៅនឹងករណីទទួលទិញផលចោរកម្ម
ជនរងគ្រោះឈ្មោះ យិនដារ៉ានីត ភេទស្រីអាយុ ២០ ឆ្នាំបានរៀបរាប់ថាមុនពេលកើតហេតុវេលាម៉ោង២២.១៦យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២០គាត់បានធ្វើដំណើរតាមបណ្ដាលផ្លូវ ជាតិលេខ២១ ដោយជិះម៉ូតូស្គុបពីពណ៍សមួយគ្រឿង
ចេញពីកម្មវិធីជប់លៀងគាត់ធ្វើដំណើរជិតមកដល់ផ្ទះទៅហើយក៏បានយកទូរសព្ទ័ដេីម្បីចុចហៅឲ្យម្តាយបេីកទ្វារពេលនោះក៏លេចមុខជនសង្ស័យម្នាក់បានធ្វេីសម្មភាពឆក់យកទូរសព្ទ័ដៃរបស់គាត់បានសម្រេចជនរងគ្រោះបានដួលម៉ូតូអូសជាច្រើនត្រឡប់បណ្តាលឲ្យរងរបួសពេញខ្លួនចំណែកសង្សយ័បានជិះម៉ូតូគេចខ្លួនតែត្រូវបានជនរងគ្រោះលេីកម៉ូតូដេញតាមស្រែកឲ្យគេជួយនឹងទូរសព្ទ័ប្រាប់ទៅម្តាយនឹងមិត្តភក្ត័ឲ្យជួយដេញចាប់ដោយសារតែទូរសព្ទ័របស់គាត់ជាប់ប្រពន្ធ័ iCloud
ពេលនោះជនរងគ្រោះព្រមទាំងមិត្តភក្ត័ដេញតាមរហូតដល់ផ្លូវស្ងាត់ហេីយមិនហ៊ានចូលទៅបន្តទៀតនោះទេក៏បានត្រឡប់មកផ្ទះវិញ។
លុះនៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ក៏ឆែកប្រពន្ធ័ iCloudបន្តទៀតក៏ឃេីញសញ្ញាបង្ហាញថាទូរសព្ទ័នៅក្នុងទឹកដីសង្កាត់កំពុងសំណាញ់ជនរងគ្រោះក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល
ក្រោយពីទទួលពាក្យបណ្តឹងហេីយសម្ថកិច្ចក៏បានចុះមកដល់ទីតាំងដែលប្រពន្ធ័iCloudបានបង្ហាញនោះ ប៉ុន្តែឃេីញតែម្ចាស់ហាងទទួលបញ្ចាំតែប៉ុណ្ណោះចំណែកជនសង្សយ័ក្រោយពេលដែលដាក់បញ្ចាំរួចក៏បានគេចខ្លួនបាត់ស្រមោលអស់ទៅ។
ពេលនោះសម្ថកិច្ចក៏ឃាត់ខ្លួនម្ចាស់ហាងបញ្ចាំ២៤ម៉ោងលេី២៤ម៉ោងយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅក្រោយសួរនាំរួចក៏បានសុំគោលការណ៍ពីថ្នាក់លេីដេីម្បីចាត់ការណ៍បន្ត
បេីតាមចម្លេីយសារភាពរបស់ជនជាប់សង្សយ័បានរាបរាប់ថានៅវេលាម៉ោង១.១៥រំលងអធ្រាតឈានចូលថ្ងៃទី១៧សីហាឆ្នាំ២០២០
មានបុរសពីនាក់បានយកទូរសព្ទ័មកបញ្ចាំក្នុងតម្លៃ(២៥០ដុល្លារ)ដោយជាម៉ូយធ្លាប់បញ្ចាំជាច្រេីនដងច្រេីនហេីយមិនដែលមានបញ្ហាអ្វីនោះទេីបរូបគាត់មិនបានcopyអត្តសញ្ញាណប័ណ្ណ
ធ្វេីឲ្យបញ្ហានេះកេីតឡេីងតែម្តងទៅ
បេីតាមលោកវរសេនីយ៍ឯក យីវណ្ណដា អធិកាក្រុងតាខ្មៅបានបញ្ជាក់ថាដោយជនរងគ្រោះបានស្នេីរសុំយកទូរសព្ទ័នោះមកវិញ
ខាងសម្ថកិច្ចក៏ធ្វេីលិខិតប្រគល់ទូរសព្ទ័នោះឲ្យទៅជនរងគ្រោះ
ចំណែកជនសង្សយ័ជាម្ចាស់ហាងបញ្ចាំគ្មានច្បាប់អនុញ្ញាតនោះត្រូវសម្ថកិច្ចដោះលែងឲ្យមានសេរីឡេីងវិញដោយគ្រាន់តែធ្វេីកិច្ចសន្យានៅពេលដែលសម្ថកិច្ចកោះហៅត្រូវតែមកបង្ហាញមុខនៅប៉ុស្តិ៍នគបាលសង្កាត់តាខ្មៅ
លោកអធិការបានមានប្រសាសន៍បន្ថែមទៀតថាដោយមានមនោសញ្ជេតនានឹងជនសង្សយ័មានអាស្រយ័ដ្ឋានពិតប្រាកដនៅតាខ្មៅដូច្នេះគាត់មិនអាចរត់ចោលស្រុកបាននោះទេខាងសម្ថកិច្ចក៏ឲ្យត្រឡប់ទៅផ្ទះវិញ
ហេីយពេលដែលសម្ថកិច្ចកោះហៅត្រូវតែសហការណ៍ដេីម្បីបង្ក្រាបជនសង្សយ័
ជុំវិញរឿងរ៉ាវខាងលេីនេះប្រជាពលរដ្ឋមួយចំនួនមានចម្ងល់ថាហេតុអ្វីបានជាលោក ហោសំអុលមេប៉ុស្តិ៍តាខ្មៅនឹងលោក យីវណ្ណដា អធិការក្រុងតាខ្មៅហ៊ានដោះលែងជនជាប់សង្សយ័ទទួលផលចោរកម្មឲ្យត្រឡប់ទៅផ្ទះវិញងាយស្រួលយ៉ាងដូច្នេះទាំងវត្ថុតាងជាទូរសព្ទ័ដៃនៅក្នុងហាងបញ្ចាំនេះស្រាប់ហេតុអ្វីក៏មិនកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ទៅ?
ពួកគាត់បានបន្ថែមទៀតថាអ្នកប្រព្រឹត្តនឹងអ្នកទទួលទិញផលចោរកម្មមានទោសដូចគ្នា
បេីមិនមានកន្លែងទទួលទិញនោះទេ
តេីអ្នកប្រព្រឹត្តយកទៅលក់នៅឯណាវិញ?
ប្រហែលជាមានអ្វីពិសេសហេីយមេីលទៅបានជាសម្ថកិច្ចគ្រាន់តែធ្វេីកិច្ចសន្យារួចដោះលែងជនសង្សយ័ដែលទទួលទិញផលចោរកម្មអោយមានសេរីភាពយ៉ាងដូច្នេះ?៕ពូឃ្លោក