ភ្នំពេញ÷ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉េងវិមានតារា អធិការដ្ឋានខណ្ឌមានជយ័ លោកវរសេនីយ៍ត្រី ឃុនឡេង នាយប៉ុស្តិ៍នគរបាល សង្កាត់បឹងទំពុនទី២
បានដឹកនាំកំលាំងល្បាតក្នុងមូលដ្ឋានដេីម្បីការពារសុវត្តិភាពជួនប្រជាពលរដ្ឋ ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីដែលបងប្អូនប្រជាពលរដ្ឋចេញទៅជួបជុំសាច់ញ្ញាតិនឹងដំណេីរកំសាន្តនាៗហេីយទុកផ្ទះសម្បែងចោល
លុះមកដល់ម៉ោង២២.៤៥នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នៅចំណុចផ្លូវ៣៧១ភូមិក្បាលទំនប់ទី១សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័
ក៏ប្រទះឃេីញជនសង្សយ័ម្នាក់ឃាត់សាកសួរនឹងឆែកឃេីញរក្សាទុកនូវសារធាតុញៀនជាច្រេីនកញ្ចប់ក៏នាំខ្លួនមកកាន់ប៉ុស្តិ៍តែម្តង។
លោកនាយប៉ុស្តិ៍ ឃុនឡេង បានបន្ថែមទៀតថាជនសង្សយ័ដែលសម្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រឿងស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណេីតនៅឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះមុខរបរជាជាដែកស្នាក់នៅបុរីជីបម៉ុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជយ័ រាជធានីភ្នំពេញ
ក្រោយពេលសម្ថកិច្ចឆែកនឹងត្រួតពិនិត្យក៏ឃេីញកាបូបស្ពាយនឹងគ្រឿងញៀនចំនួន១១កញ្ចប់តូចនឹងវត្ថុតាងផ្សេងៗទៀតទេីបសម្ថកិច្ចសម្រេចឃាត់ខ្លួនតែម្តងទៅ
ជនសង្សយ័បានសារភាពថាខ្លួនបានទិញថ្នាំញៀន១១កញ្ចប់តូចធំ១កញ្ចប់សរុប១២កញ្ចប់នេះពីស្វាយប៉ាកក្នុងតម្លៃ១៥មុឺនរៀលដេីម្បីលក់ចែកចាយឲ្យទៅកម្មករដូចគ្នា
តែដោយខ្លួនមកដល់ច្រកចូលបុរីជីបម៉ុងនេះយប់ជ្រៅទៅហេីយទេីបសន្តិសុខមិនឲ្យចូល
ខ្លួនដេីរទៅទិញទឹកសុទ្ធផឹកស្របពេលសម្ថកិច្ចកំពុងតែល្បាតហេីយមានសង្សយ័ក៏ក្របួចជាប់ទៅ។
បច្ចប្បន្នជនសង្សយ័នឹងគ្រឿងញៀនទាំង១១កញ្ចប់តូចធំ១កញ្ចប់សរុប១២កញ្ចប់ត្រូវបានឃាត់ខ្លួននៅអធិកាខណ្ឌមានជយ័ដេីម្បីកសាងសុំណុំរឿងចាត់ការទៅផ្លូវច្បាប់៕ពូឃ្លោក