រាជធានីភ្នំពេញ÷កម្មករសំណង់ម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗនៅពេលដែលជនរងគ្រោះកំពុងតែធ្វេីការនៅជាន់ទី៥ក៏ត្រូវអគ្គិសនីឆក់ធ្លាក់មកក្រោមស្លាប់យ៉ាងអាណោចអាធម័
ភ្លាមៗនោះត្រូវបានកម្មករដូចគ្នាជួយសង្គ្រោះដោយយកជនរងគ្រោះកប់ក្នុងដីខ្សាច់នឹងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះពេលដែលលោកគ្រូពេទ្យមកដល់បានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ហេីយ
បេីតាមសម្តីស្ត្រីជាប្រពន្ធសពបានរៀបរាប់ថាមុនពេលកេីតហេតុនៅវេលាម៉ោង៧.១៥ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២០ប្តីរបស់គាត់ធ្វេីការដូចធម្មតាតែមិនដឹងជាយ៉ាងមិចបានជាត្រូវខ្សែរភ្លេីងឆក់ស្លាប់យ៉ាងដូច្នេះទៅវិញ
ជនរងគ្រោះមានឈ្មោះ សុខទិត្យ ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានផ្ទះល្វែងនេះស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែន រាជធានីភ្នំពេញ ហេីយមានស្រុកកំណេីតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពុងធំ
តាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថាទីតាំងផ្ទះល្វែងនេះជាប់នឹងបង្គោលខ្សែភ្លើងរដ្ឋ
ដូច្នេះងាយនឹងគ្រោះថ្នាក់ណាស់នៅពេលដែលយកដែកឬក៏ស័ង្កសីទៅក្បែរនឹងខ្សែភ្លើងនោះដោយសារតែខ្សែភ្លើងនោះជាប្រភេទខ្សែភ្លើងស្រាតគ្មានម៉ាស់នោះទេ
ពួកគាត់បានបន្ថែមថាហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការចំពោះសំណង់ផ្ទះល្វែងដែលកំពុងតែធ្វើជិតហើយទៅហើយបែរជាមានអ្នកស្លាប់ទៅវិញ
តើសំណង់ផ្ទះល្វែងមួយនេះមានច្បាប់អនុញ្ញាតសាងសង់ដែរឬក៏យ៉ាងណាបានជាហ៊ានសង់ជាប់នឹងបង្គោលខ្សែភ្លើងយ៉ាងដូច្នេះដោយមិនគិតពីគ្រោះថ្នាក់ឬហានិភ័យផ្សេងៗដែលកើតឡើងនៅពេលដែលអាគារផ្ទះល្វែងមួយនេះសង់រួចរាល់ជាស្ថាពរ
ពួកគាត់នៅរង់ចាំមើលថាតើអាជ្ញាធរថ្នាក់មូលដ្ឋានភូមិសង្កាត់ខណ្ឌពោធិសែនជយ័មានចំណាត់ការយ៉ាងណាចំពោះម្ចាស់ទីតាំងផ្ទះល្វែងមួយនេះ?
ក្រោយពេលហេតុការណ៍នេះកើតឡើងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ចោមចៅទី ១បានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងបានហ៊ុមព័ទ្ធទីតាំងនេះដើម្បីរង់ចាំឲ្យសមត្ថកិច្ចចក្ខុកោសល្យវិច័យធ្វើការត្រួតពិនិត្យទៅលើសពផងដែរ
ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច័យធ្វើការត្រួតពិនិត្យរួចហើយទើបប្រគល់សពឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ធំ៕ពូឃ្លោក