ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លោកឧកញ៉ា ភិរម្យវិចិត្រដារ៉ា ត្រូវបានស្ត្រីម្នាក់ចោទប្រកាន់ថាបានប្រើ អំពេីហឹង្សារនិងបោកទូរសព្ទ័ដៃរបស់នាងចោល។

ខេត្តព្រះសីហនុ÷លោកឧកញ៉ា ភិរម្យវិចិត្រដារ៉ាអគ្គនាយកក្លឹបពាណិជ្ជកម្មកម្ពុជា

ជាម្ចាស់ក្រុមហ៊ុន worldwide  dentalsupply
ជាម្ចាស់ក្រុមហ៊ុន one world Trading
ជាម្ចាស់ហាងបញ្ចាំសុវណ្ណវិចិត្រ ហ្វាយណែន
ជាប្រធាន ក្រុមហ៊ុនECC Realty នឹងជាម្ចាស់គម្រោងអចលនទ្រព្យ ខេត្តសៀមរាប
ខេត្តកំពង់ស្ពឺ  ខេត្តកំពត ផងនោះ  រងចោទប្រកាន់ថាបានបានប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីម្នាក់យ៉ាងព្រៃផ្សៃនិងបានចាប់យកទូរស័ព្ទដៃរបស់ស្ត្រីរងគ្រោះមកបោកកម្ទេចចោលតែម្តង។

ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង២១÷៣០ នាទីយប់ថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២០ នៅចំណុចហាងមួយកន្លែងឈ្មោះ(ឡា វ៉ូត)ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែសីហាឆ្នាំ ២០២០ដែលអង្គភាពយើងខ្ញុំទើបនឹងទទួលបាននៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០នេះ
បានបញ្ជាក់ថាជនរងគ្រោះឈ្មោះ គឹមចាន់សុធីភេទស្រីអាយុ ២៧ ឆ្នាំបានរៀបរាប់ថាកាលពីថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹមចាន់សុធា បានមកពីភ្នំពេញមកលេងនៅខេត្តព្រះសីហនុ

លុះនៅយប់ថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២០ពួកគេមានគ្នា ៤ នាក់មានប្រុសពីរនាក់បាននាំគ្នាទៅហូបអាហារនៅហាង (ឡា វ៉ូត) ពេលនោះបានឃើញឈ្មោះ យ៉េនម៉ារ៉ាណង ភេទស្រីមកជាមួយបងប្អូនរបស់គាត់បានមកហូបអាហារនៅហាងនោះដែរ ខណៈនោះបងស្រីជនរងគ្រោះបានទៅសួរនាំឈ្មោះយ៉េនម៉ារ៉ាណងស្រាប់តែឈ្មោះយ៉េនម៉ារ៉ាណងបានស្រែកជេរបងស្រីជនរងគ្រោះតែម្តងទៅ

ដោយឃើញហេតុការណ៍មិនស្រួលជនរងគ្រោះបានលើកទូរស័ព្ទដៃរកថតសកម្មភាពនេះស្រាប់តែមានមនុស្សប្រុសម្នាក់ដែលគេស្គាល់ថាជាលោកឧកញ៉ា  ភិរម្យវិចិត្រដារ៉ា ត្រូវជាបងប្អូនជីដូនមួយនិងឈ្មោះយ៉េនម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក samsung យកទៅបោកកម្ទេចនិងវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្តងក្រោយពីបង្កហេតុលោកឧកញ៉ា  ភិរម្យវិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រម៉ោលទៅ។

ជុំវិញបញ្ហានេះជនរងគ្រោះឈ្មោះគឹមចាន់សុធីបានបញ្ជាក់ថារហូតមកទល់នឹងពេលនេះអ្នកនាងពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេដោយភាគីខាងជនបង្កបានមកសម្របសម្រួលដែរតែនាងពុំព្រមនោះទេ ចង់ឲ្យច្បាប់ជាអ្នកចាត់ចែងរឿងនេះ។

ជុំវិញរឿងរ៉ាវការចោទប្រកាន់របស់ឈ្មោះគឹមចាន់សុធីអង្គភាពយើងខ្ញុំមិនទាន់បានបញ្ជាក់ឬបកស្រាយពីលោកឧកញ៉ា ភិរម្យវិចិត្រដារ៉ាបាននៅឡេីយទេ។ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com