ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ស្រឡាញ់គ្នា១០ឆ្នាំ បែកគ្នាបានកន្លះខែ ខាងប្រុសទាញកាំបិតចាក់.កខាងស្រីដែលជាសង្សារស្លាប់មួយរំពេច ហើយឃាតកយកកាំបិតចាក់ខ្លួនឯងតាមក្រោយ តែមិនស្លាប់របួសធ្ងន់ នៅក្នុងបុរីលឹមឈាងហាក់សង្កាត់ដង្កោ

រាជធានីភ្នំពេញ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយសង្សារមួយគូ ស្រឡាញ់គ្នា១០ឆ្នាំ ទើបបែកគ្នាបានកន្លះខែ ខាងប្រុសទាញកាំបិតចាក់.កខាងស្រីដែលជាសង្សារស្លាប់មួយរំពេចក្នុងថ្លុកឈាម ហើយឃាតកយកកាំបិតចាក់ខ្លួនឯងតាមក្រោយ តែមិនស្លាប់របួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់នៅពេទ្យលោកសង្ឃ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ (សព) ឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ (រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យលោកសង្ឃ) វត្ថុតាងចាប់យក៖ ( កូនកាំបិតចិតបន្លែចំនួន០១ )។

មុនពេលកើតហេតុ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង២០នាទី ជនរងគ្រោះ(សព)ឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ២៧ឆ្នាំ បាននាំប្អូនប្រុសម្នាក់ឈ្មោះ វង្ស សិរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ បើកកង់បីឥណ្ឌា ឌុបគ្នាមកប្រមូលអ៊ីវ៉ាន់ របស់ជនរងគ្រោះដឹងចេញពីផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះបានរើអ៊ីវ៉ាន់ដាក់លើម៉ូតូកង់បីឥណ្ឌារួចហើយបានរៀបតុផឹកស៊ីលាគ្នាជាមួយជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ (ត្រូវជាសង្សារបស់ជនរងគ្រោះ ដែលបានស្រលាញ់គ្នារយៈពេលប្រហែល១០ឆ្នាំមកហើយ ទើបតែបែកគ្នា រយៈពេលកន្លះខែ) ការផឹកស៊ីនោះជនរងគ្រោះ និងជនសង្ស័យបានហៅមិត្តភក្តិមកចូលរួមថែមទៀតមានគ្នាទាំងអស់ចំនួន០៥នាក់ ទី០១ ជនរងគ្រោះ ទី០២ជនសង្ស័យ ទី០៣ឈ្មោះ នុត សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ (មិត្តភក្តិរបស់ជនរងគ្រោះ) ទី០៤ឈ្មោះ វង្ស សេរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ) ទី០៥ មិនស្គាល់ឈ្មោះ ភេទប្រុស (មិត្តភក្តិរបស់ ជនសង្ស័យ) ។ ពេលផឹកស៊ីជនរងគ្រោះ និងជនសង្ស័យ រួមជាមួយនឹងប្អូនជនរងគ្រោះផឹកស្រាក្រហម ចំណែក០២នាក់ទៀត ផឹក ស្រាបៀរ Ganzberg ដល់ម៉ោងកើតហេតុ ជនរងគ្រោះបានឱ្យប្អូនប្រុសឈ្មោះ វង្ស សេរីរតនៈ ដឹកអ៊ីវ៉ាន់យកទៅទុកសិន ហើយមិត្ត ភក្តិរបស់ជនសង្ស័យម្នាក់ទៀតក៏បានចេញទៅបាត់ដែរ នៅសល់តែជនរងគ្រោះ និងជនសង្ស័យ ជាមួយឈ្មោះ នុត សុជាតា ហើយ ឈ្មោះ នុត សុជាតា ក៏បានដើរទៅចៀនត្រីនៅកន្លែងដាំស្លខាងក្រោយ ស្រាប់តែឮសូរសំឡេងប្រាវ ក្រឡេកមើលមកឃើញជន រងគ្រោះដេកផ្កាប់មុខនៅក្នុងថ្លុកឈាម ហើយជនសង្ស័យកំពុងតែកាន់កាំបិតដងជ័រចុងស្រួច ប្រវែងប្រហែល៣០សង់ទីម៉ែត្រ ធ្វើ សកម្មភាពចាក់លើខ្លួនឯង (ជនសង្ស័យ) បណ្តាលឱ្យដួលដេកនៅលើថ្លុកឈាមទាំង០២នាក់ ។ បន្ទាប់មកឈ្មោះ នុត សុជាតា ក៏បានរត់ចេញទៅខាងក្រៅស្រែកឆោឡោឱ្យអ្នកជិតខាង ហើយកម្លាំងសមត្ថកិច្ចបានចុះទៅជួយ អន្តរាគមន៍ នាំជនសង្ស័យទៅសង្គ្រោះនៅក្លីនិកសួគ៌ា រួចបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។

ក្នុងនោះតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧកញ្ញាវិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន ពិនិត្យឃើញថាមានស្លាកស្នាមលើ ជនរងគ្រោះ ចំនួន ០៣កន្លែង ទី០១ ស្នាមដាច់ឆូតលើបាតដៃខាងឆ្វេង០១កន្លែង ទី០២ ស្នាមដាច់ឆូតលើបាតដៃខាងស្តាំ០១កន្លែង ទី០៣ ស្នាមចាក់ ចំកខាងស្តាំធ្លុះទៅខាងក្នុង០១កន្លែង បណ្តាលឱ្យហូរឈាមដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ ។

ចំណែកជនសង្ស័យ មានរបួសចំនួន ០២កន្លែង ទី០១ស្នាមអារកខាងឆ្វេង០១កន្លែង ទី០២ ស្នាមចាក់ចំលើដោះខាងឆ្វេង០១កន្លែង រងរបួសធ្ងន់ធ្ងរ ។

បន្ទាប់ពីធ្វើកោសល្យវិច័យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន (គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេ) ញបានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ ដោយសារការចាក់ក រួចសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះ ឱ្យទៅឈ្មោះ វង្ស សេរីរតនៈ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រះ) យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com