រាជធានីភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃេីញអណ្តែតលេីផ្ទៃទឹកទន្លេសាប ដៃទាំងគូរជាប់ខ្នោះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅខាងក្រោយផ្ទះប្រជាពលរដ្ឋជាប់មាត់ទន្លេ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បេីតាមសម្តីនារីម្នាក់ដែលអះអាងថាជាក្មួយសពរងគ្រោះបានឱ្យដឹងថា សពខាងលេីមានឈ្មោះ ថាច់ ភារម្យ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលជិតផ្សារផ្លាហ្សា ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនបាន ខណៈដែលដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់ស្វាយប៉ាក ក៏បានឃាត់ខ្លួនបុរសខាងលើដោយមានជាប់នូវសារធាតុថ្នាំញៀនមួយកញ្ចប់នឹងខ្លួន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យដាក់ខ្នោះជាប់នឹងដៃជាបណ្ដោះអាសន្ន ដោយមានការធ្វេសប្រហែសរបស់សមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលដឹកនាំផ្ទាល់ដោយលោកយឹម សាវុធ អធិការងខណ្ឌឬស្សីកែវត្រូវជនសង្ស័យរត់គេចខ្លួនបាត់។
លុះមកដល់ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះស្រាប់តែប្រទះឃើញសពជនរងគ្រោះដែលសមត្ថកិច្ចឃាត់ខ្លួនដាក់ខ្នោះកាលពីថ្ងៃទី០២នោះ បានអណ្ដែតនៅក្នុងផ្ទៃទឹកទន្លេសាប ខាងក្រោយប៉ុស្តិ៍នគរបាលស្វាយប៉ាកតែម្តង ។
មហាជនមានការលេីកឡេីងថា ក្រោមការដឹកនាំផ្ទាល់ដោយលោកយឹម សាវុធ ដែលជាអធិការរងខណ្ឌឬស្សីកែវទទួលបន្ទុកផ្នែកចរាចរណ៍ ដោយចុះអនុវត្តន៍ ហេីយវ៉ៃខ្នោះជនសង្ស័យ មិនបញ្ជូនទៅកាន់អធិការដ្ឋាន ឬនគរបាលប៉ុស្តិ៍ភ្លាមៗនោះទេ សង្ស័យទុកជនសង្ស័យដេីម្បីដោះដូរជាថ្នូរប្រាក់សំណងនៃការដោះលែងនៅនឹងកន្លែង ទេីបមិនបញ្ជូន។ តែផ្ទុយវិញជនសង្ស័យដែលឃាត់ខ្លួននោះបានរត់គេចខ្លួន ចេញពីកន្លែងអនុវត្តន៍ចរាចរណ៍ទាំងដៃជាប់ខ្នោះ បាត់ស្រមោលតែម្តង លុះមកព្រឹកថ្ងៃទី៤កញ្ញានេះទេីបប្រទះឃេីញសពអណ្តែតតែម្តងនៅខាងក្រោយប៉ុស្តិ៍នគរបាលស្វាយប៉ាក ទេីបបង្កការភ្ញាក់ផ្អេីលឡេីង។
រោយកេីតហេតុសមត្ថកិច្ចបាន អូសសពជនរងគ្រោះមកខាងក្រោមស្ពានព្រែកព្នៅឡេីងលេីគោក និងនាំយកទៅកាន់វត្តស្ទឹងមានជ័យដើម្បីត្រួតពិនិត្យធ្វើកោសល្យវិច័យទាំងប្រញាប់ប្រញាលយ៉ាងដូច្នេះ។ពូឃ្លោក