រាជធានីភ្នំពេញ ÷ នៅវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២០មានករណីជនជាតិកូរ៉េម្នាក់ បានធ្លាក់ពីលើអាគារខុនដូដែល មានឈ្មោះ SKYLARកម្ពស់២៩ជាន់នៅតាមបណ្ដោយផ្លូវ៤១ កែង និងផ្លូវព្រះនរោត្តម ខាងក្រោយអូនតែលតាយម៉េងចាស់នៅក្នុងក្រុម៦១ ភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្រ្តីដែលស្លាប់ជាជនជាតិកូរ៉េមានឈ្មោះ JANG HEYIYOUNGអាយុ៣២ឆ្នាំ ដោយដឹងថាធ្លាក់ពីជាន់ទី ២៤ បន្ទប់លេខ ៥ធ្លាក់មកចូលក្នុងដីឡូផ្ទះដែលគេទុកចោលមួយកន្លែងនៅជិតកន្លែងកើតហេតុបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌។
បើតាមសម្ដីសន្តិសុខដែលយាមការនៅខុនដូខាងលើបាន ប្រាប់ឲ្យដឹងថាគាត់ឮសូរសំឡេងធ្លាក់ក្រាំងតាំងពីម៉ោង ១១មកម្ល៉េះគាត់ក៏មិនចាប់អារម្មណ៍ទេ។រហូតដល់សង្សារនារីរ ង គ្រោះជាជនជាតិកូរ៉េដូចគ្នា គាត់មកពីក្រៅមកពីកន្លែងផឹកស៊ីវិញដែលដើររកសង្សារគាត់មិនឃើញគាត់បានចុះមកសួរនាំសន្តិសុខ ។ សន្តិសុខបានប្រាប់ថាមានឮសូរធ្លាក់ ក្រាំង ចូលក្នុងដីឡូត៍ ដែលគេទុកចោលមួយកន្លែងហើយក៏ នាំគ្នាឡើងរបងមើលស្រាប់តែឃើញស្រ្តីរងគ្រោះខាងលើដេកស្លាប់បាក់បែកក្បាលបាក់ដៃបាក់ជើងស្លាប់ទាំងអាវសោយឡើងលើយ៉ាងអណោចអធម៌។ហើយបង្កឱ្យមានការ ភ្ញាក់ផ្អើលបានរាយការណ៍ទៅប្រាប់
កងរាជអាវុធហត្ថក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងខាងកោសល្យវិច្ច័យកំពុងតែដុតដៃដុតជើងពិនិត្យទៅលើសាកសព ថាតើរឿងនេះជារឿងឃាតកម្មឬក៏ជារឿងអត្តឃាត។
ក្រោយពីសមត្ថកិច្ចបច្ចេកទេសចក្ខុកោសល្យវិច្ច័យនឹងតំណាងស្ថានទូតកូរ៉េរួមសហការណ៍ត្រួតពិនិត្យបេីតាមលោក វេជ្ជបណ្ឌិត នងសុវណ្ណរត្ន័ បានបញ្ជាក់ថាសពនារីរងគ្រោះស្លាប់ដោយសារតែអត្តឃាត(គឺលោតសម្លាប់ខ្លួនដោយខ្លួនឯង)ចំពោះមូលហេតុមិនទាន់ដឹងច្បាស់លាស់នៅឡេីយទេ សពត្រូកវបានដឹកយកទៅតំកល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រណី៕ពូឃ្លោក