ខេត្តកណ្ដាល៖ សមត្ថកិច្ចក្រុងតាខ្មៅ បានធ្វើការឆ្មក់ចូលទីតាំងហាងម៉ាស្សាមួយកន្លែងយីហោ ៦៦៦ស្ថិតភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឃាត់ខ្លួនម្ចាស់ហាងម្នាក់ និងស្ត្រីបំរើផ្លូវភេទចំនួន៦នាក់ផ្សេងទៀត ម្ចាស់ទីតាំងនឹងត្រូវចូលខ្លួនចំពោះមុខច្បាប់ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាម្ចាស់ទីតាំងមានឈ្មោះចិន ស៊ាប ភេទស្រី អាយុ៣៧ឆ្នាំ
ទីលំនៅ:ផ្ទះលេខ៣៣១ភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរ បើកហាងម៉ាស្សាកោជប់យីហោ៦៦៦។
រីឯជនរងគ្រោះ÷ ៦នាក់
១-ឈ្មោះ ច រ នភេទស្រី អាយុ២០ឆ្នាំ
២-ឈ្មោះ ជ ឧ ភេទស្រី អាយុ២០ឆ្នាំ
៣-ឈ្មោះ ជ ស ម ភេទស្រី អាយុ២០ឆ្នាំ
៤-ឈ្មោះ ន ស ន ភេទស្រី អាយុ២០ឆ្នាំ
៥-ឈ្មោះ ខ ស រ ស ស ភេទស្រី អាយុ២២ឆ្នាំ
៦-ឈ្មោះ ង ធ ក ធ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ប្រភពដដែលបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន ៖
-ស្រោមអណាម័យប្រីប្រាស់រួច និងមិនទាន់ប្រេីប្រាស់មួយចំនួន។
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីនម៉ាទឹកកកiceចំនួន២កញ្ចប់តូច និងឧបករណ៍សំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បើតាមលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា លោកនឹងបន្តចាត់ការសើុបអង្កេតដើម្បីឈានដល់ការបង្ក្រាបឱ្យអស់នូវទីតាំងហាងម៉ាស្សាកោសជប់ទាំងឡាយណា ដែលហ៊ានលួចលាក់ប្រព្រឹត្តិល្មើស ដោយមិនឱ្យមានឡើយនូវការម៉ាស្សាបង្កប់សេវាផ្លូវភេទយ៉ាងដូច្នេះ ។
ប្រភពរៀបរាប់ដំណើររឿងថា នៅវេលាកើតហេតុខាងលេី មានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានហាងម៉ាស្សាកោសជប់យីហោ៦៦៦មួយកន្លែងបានបើកបង្កប់កន្លែងជួញដូរផ្លូវភេទ ហើយកំលាំង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅសហការណ៍ជាមួយកំលាំងជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលមានការចូលរួមពីបុគ្គលិកអង្គការកុមារមេត្រីបានចុះទៅបង្រ្កាបនៅទីតាំងខាងលេីភ្លាមដោយបានធ្វេីការឆែកឆេររកឃេីញវត្ថុតាងដូចខាងលេី ឃាត់ខ្លួនជនសង្ស័ុយ និងស្រ្តីបំរេីសេវ៉ាផ្លូវភេទយកទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដេីម្បីចាត់ការតាមនីតិវិធី។ពូឃ្លោក