ខេត្តឧត្តរមានជយ័÷ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២០ នេះនៅសាលាខេត្តឧត្តរមានជ័យមានពិធីប្រកាសផ្ទេរភារកិច្ចស្នងការខេត្តឧត្តរមានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តម
ប៉ែនកុសល អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យព្រមទាំងមន្ត្រីរាជការទូទាំងខេត្តឧត្តរមានជ័យ
ឧត្តមសេនីយ៍ទោ មែនលី អតីតស្នងការនគរបាលខេត្តឧត្ដរមានជ័យត្រូវបានផ្លាស់ប្ដូរចេញទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ធំជំនួសអតីតឧត្តមសេនីយ៍ទោ អ៊ុក កុសល
ចំណែកឧត្តមសេនីយ៍ត្រីហួតសុធីស្នងការរងខេត្តសៀមរាបត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តឧត្ដរមានជ័យជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែនលី
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យដែលទើបនឹងឡើងកាន់តំណែងថ្មីបានឡើងប្ដេជ្ញាចិត្តគោរពបទបញ្ជាថ្នាក់លើក៏ដូចជាការពារសន្តិសុខនៅទូទាំងខេត្តឧត្តរមានជ័យជាពិសេសសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមានឱកាសដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ
ឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ
បានពាំនាំនិងផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាឱកាសកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ
លោកនាយឧត្តមសេនីយ៍បានផ្ដាំផ្ញើដល់លោកស្នងការដែលទើបនឹងឡើងកាន់តំណែងថ្មីសូមយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនឹងត្រូវចេះសាមគ្គីផ្ទៃក្នុងព្រមទាំងគោរពបទបញ្ជារបស់មន្ត្រីនគរបាលជាតិឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់៕លោក ស្រិតទីន ភ្នាក់ងារប្រចាំខេត្តឧត្តរមានជយ័