រាជធានីភ្នំពេញ÷ ព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២០ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យ ៧នាក់ពាក់ព័ន្ធទៅនឹងករណីលួចបើកទ្វាររថយន្តយកទ្រព្យសម្បត្តិអ្នកដទៃនាពេលយប់ខណៈដែលជនរងគ្រោះស្រវឹងដេកនៅក្នុងរថយន្តត្រូវបានជនសង្ស័យទាំង ៧ នាក់ធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងរថយន្តរួចក៏គេចខ្លួនបាត់អស់ទៅ
ជនសង្ស័យទាំង០៧នាក់
១-ឈ្មោះ អ៊ី កប ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ បើកបររថយន្ត
២-ឈ្មោះ ហ៊ុនណាត ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មានVBN
ទី៣-ឈ្មោះ យិន ធី ហៅ តឿ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរទិញលក់ទូរសព្ទ័
៤-ឈ្មោះឆាយ សុផល ហៅ យ៉ាម៉ាហា ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបររត់ម៉ូតូឌុប
៥- ឈ្មោះ សំសិលា ចិត្រា ភេទប្រុស
៦-ឈ្មោះ សួង ដែនភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ អ្នកយកព័ត៌មានK01 និង
៧-ឈ្មោះ ចែម សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
សមត្ថកិច្ចបានបន្តថា មានជនរងគ្រោះជាបន្តបន្ទាប់ បានបាត់បង់ទ្រព្យសម្បត្តិ មានតម្លៃ នៅក្នុងរថយន្តរបស់ខ្លួន មកដាក់ពាក្យបណ្ដឹងទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៊ើបអង្កេតតាមដាន រហូតឈានទៅឃាត់ជនសង្ស័យ ទាំង៧នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ពូឃ្លោក