ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

បុរសវយ័ចំណាស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ឡេីងហេីមរលួយទេីបពលរដ្ឋទៅចងគោប្រទះឃេីញបង្កការភ្ញាក់ផ្អេីល

រាជធានី​ភ្នំពេញ​ ៖ ​សាកសព​បុរស​ម្នាក់ត្រូវបានប្រទះឃើញនៅក្នុង​ព្រៃរបោះ ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​ណៈ​ពលរដ្ឋ​យក​គោ​ ហើយ​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។ ហេតុ​ការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ​កញ្ញា ​នៅ​ខាងត្បូង​វត្តអង្គ​មុនី ក្នុងភូមិទួល​ព​ន្សាំ​ង ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្រៅ រាជធានី​ភ្នំពេញ​។

សព​បុរស​ម្នាក់​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ រឿង គី​រី អាយុ ៥៣​ឆ្នាំ ជា​បុរស​ផឹក​ស្រវឹង ខួប និង​មាន​សតិ​ស្ទើរ​លែង​គ្រប់​ទៅ​ហើយ មាន​លំនៅ​ស្នាក់​នៅ ក្នុង​វត្ត អង្គ​ម​នី ខាងលើ ។ តាម​នគរបាល​អោយដឹង​ថា នៅ​ព្រឹក​នោះ ប្រជាពលរដ្ឋបាន​ដឹកគោ​ទៅ​ចង​ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​នេះ ហើយ​ស្អុយ ហើយ​បាន​ប្រាប់​អ្នក​ភូមិ​និង​សមត្ថកិច្ច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

តាមកូនស្រី​ឈ្មោះ រី ស្រី​ល័​ក្ខ អាយុ ២១​ឆ្នាំ​មាន​លំនៅ​ភូមិទួល សង្កាត់​ព​ន្សាំ​ង បាន​ឱ្យ​​ដឹង​ថា ឪពុក​របស់​ខ្លួនបាន​ចុះ​ចោលផ្ទះ និង​ប្រពន្ធកូនរយៈ​ពេលប្រមាណ​២០​ឆ្នាំ មក​ហើយ តាំងពី​នាង​នៅ​តូច ទៅ​មាន​ស្រី​ថ្មី ។​ លុះ​ក្រោយមក ប្រពន្ធចុង​របស់គាត់​បាន​ស្លាប់បាត់​ទៅ​ ធ្វើ​អោយ​ឪពុកខូចចិត្ត​​គ្មាន​ទីជំរក​ពិតប្រាកដ​ឡើយ ។ នៅ​ពេល​ថ្មី​នោះ​ដោយសារ​តែ​ផឹក​ធ្វើ​អោយ​គាត់​មាន​សតិ​មិនគ្រប់ មិន​នឹក​ស្មានថា គាត់​ដេក​ស្លាប់​បែប​នេះ ។

នៅ​ព្រឹក​នោះ នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី ឡើយ ។ ​តាម​ការ​ត្រួតពិនិត្យ នគរបាល​បាន​ធ្វើការ​សន្និដ្ឋានថា បុរស​រូប​នោះ​ស្លាប់​ដោយសារ​តែគាំង​​បេះដូង ​៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com