ភ្នំពេញ÷គណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះស្ទាំងខៀវ បែតប្រាំបី ដែលមហាជនបានស្គាល់ថាជាមន្ត្រីរបស់លោក ហែមដារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
បានជេរប្រមាថមកលើអ្នកសារព័ត៌មានតាមរយៈគណនីហ្វេសប៊ុកឈ្មោះស្ទាំងខៀវ បែតប្រាំបី កាលពីយប់ថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៨ នាទីបងប្អូនរួមអាជីបដែលបំរេីការងារអង្គភាពផ្សេងៗគ្នា
មានអារម្មណ៍មិនសប្បាយចិត្តនិងខឹងសម្បារយ៉ាងខ្លាំងចំពោះការប្រមាថមកលើអ្នកសារព័ត៌មានបែបនេះក្រុមអ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជាបានសរសេរសារបង្ហោះតាមគណនេយ្យហ្វេសប៊ុករៀងៗខ្លួនឲ្យបុគ្គលដែលប្រើគណនីហ្វេសប៊ុកឈ្មោះស្ទាំងខៀវ បែតប្រាំបី ចេញមកបកស្រាយឱ្យបានច្បាស់លាស់បើមិនដូច្នេះទេក្រុមអ្នកសារព័ត៌មានទូទាំងប្រទេសនឹងដាក់ពាក្យបណ្ដឹងជាផ្លូវការទៅលើបុគ្គលដែលបានជេរប្រមាថទៅលើអ្នកសារព័ត៌មានជាក់ជាមិនខានឡើយ។
ក្រុមអ្នកសារព័ត៌មានទូទាំងប្រទេសក៏កំពុងតែរង់ចាំមើលថាតើលោក ហែមដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងមានវិធានការយ៉ាងណាទៅលើបុគ្គលម្នាក់នេះ?
ខាងក្រោមនេះជាសំណេររបស់លោកស្ទាំងខៀវបែតប្រាំបី÷
ស្ទាំងខៀវ បែតប្រាំបី÷ រាល់ថ្ងៃតើពួកអាឆ្កែសារពត៍មានទាំងអស់មានវិជ្ជាជីវៈអត់?
ពួកឯងមានសញ្ញាបត្រអត់?
អាខ្លះបានយកឈ្មោះអាងសារព័ត៌មានមកអួតដើម្បីអ្វី?
វិធីរកលុយពួកអាសំរាមសារពត៌មានឯងយកតែមុខមាត់ទេ!!!
លោក ហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យបណ្ដែតបណ្ដោយឲ្យមន្ត្រីរបស់ខ្លួនជេរប្រមាថមកលើអ្នកសារព័ត៌មាន
ដោយសារពួកឯងមិនបានរៀន!!!
លោកមាសរិទ្ធីគាត់និយាយត្រូវ
តាមប្រវត្តិខ្លះៗ accountគណនីហ្វេសប៊ុកឈ្មោះស្ទាំងខៀវ បែតប្រាំបី គឺជាកម្លាំងប្រជាការពារនៅក្នុងសង្កាត់ចោមចៅទី ១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ស្ទាំងខៀវ បែតប្រាំបី មិនគួរព្រោះតែខឹងអ្នកសារព័ត៌មានតែប៉ុន្មាននាក់ហើយមកសរសេរប្រមាថសារព័ត៌មានទូទាំងប្រទេសយ៉ាងដូច្នេះទេ។