ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

មិនដល់២ម៉ោងផង សមត្ថកិច្ចស្ទឹងមានជ័យទី៣ ក្របួចបានជនសង្ស័យ ឆក់យកទូរសព្ទដៃចំនួន២នាក់

រាជធានីភ្នំពេញ÷ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉េងវិមានតារា អធិការនគរបាលខណ្ឌមានជយ័ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យស្ទឹងមានជ័យទី៣ ក្របួចបានចោរឆក់ចំនួន២នាក់

កាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ជនសង្ស័យឈ្មោះអុឹម ម៉ាលី ហៅ ម៉ាប់ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ សេង មុត្តា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជិះពីចំណុចស្តុបសេះស ផ្លូវវេងស្រេង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ទៅកាន់ម្ដុំផ្សារដីថ្មី ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ពេលដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានឱ្យជនរងគ្រោះឈប់ម៉ូតូកង់បី ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone H plus(អ៊េក ផ្លើស) ពណ៌ទឹកមាស ហើយបានរត់គេចខ្លួន យកទូរសព្ទដែលឆក់បានទៅឲ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បីយកទៅលក់។

លុះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោង ០៨ និង ០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី ៣ បានចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យទាំងពីរនាក់ ទី១.ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ទី២.ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទដៃត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយ

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី ៣ ដើម្បីចាត់ការតាមនីតិវិធី។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com