ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ដើម្បីរៀបចំផែនការ វិធានការណ៍ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ វិធានការណ៍ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំអោយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ អំពីកិច្ចការពារសន្តិសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋអោយបានល្អ ទប់ស្កាត់អោយបាននូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសផ្សេងៗ អោយបាន ដើម្បីអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព ។

ឯកឧត្តម បានបន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងបន្ថែមក្នុងកិច្ចការផ្សព្វផ្សាយគោលនយោបាយទាំង៩ចំណុច ភូមិ-ឃុំមានសុវត្តិភាព ជូនប្រជាពលរដ្ឋដល់គ្រប់មូលដ្ឋាន ដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារួមគ្នាដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម បានជំរុញដល់ប្រធាន មន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជាពិសេសត្រូវចុះមូលដ្ឋានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យបានកើនឡើងទ្វេរដង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចប្រធានគណៈបញ្ជាការឯកភាព ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ និងត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសនៅក្នុងខេត្ត បន្តពង្រឹងកិច្ចការងារទប់ស្កាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនអោយមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com