រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗតែម្តង នៅមុខផ្ទះរបស់ខ្លួននាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
បើកតាមស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់បណ្តាញសារព័ត៌មាន ឱ្យដឹងថាមុននៅពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្កិរបស់ខ្លួននៅមុខផ្ទះហើយក៏រហូតទៅដល់ម៉ោងប្រមាណជាជាង ១០ យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងស្វាមីរបស់ខ្លួនមានការប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាងជាប់ផ្ទះរបស់ខ្លួនតែម្តងក្រោយមានការប្រតាយប្រតប់គ្នាមួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់មកលើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់ខ្លាំងមែនទែនបន្ទាប់ពីបាញ់បណ្ដាលឱ្យស្វាមីរបស់ខ្លួនស្លាប់ក្រោយមកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនូវតែសាកសពរបស់ប្តីខ្លួនស្លាប់នៅក្នុងថ្កុកឈាមគួរឲ្យអាណោចអាធ័មជាទីបំផុត។
បន្ទាប់មកសមត្ថកិច្ចក៏នាំខ្លួនគ្រួសារសាច់ញាតិជនដៃដល់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដេីម្បីធ្វេីសាកសួរ ។
ក្រោយពេលបង្កហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ។
ជនរងគ្រោះមានឈ្មោះ សុខ សូកេន អាយុជាង ៣០ឆ្នាំ មានមុខរបរមេជាងកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់នៅកំព្រាអត់ឪពុកទាំងវ័យក្មេង។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រីទី៤ អាយុ១ឆ្នាំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវលេីករណីឃាតកម្មនេះទៅតាមជំនាញរបស់ខ្លួន៕