រាជធានីភ្នំពេញ៖ កម្មករអូរទេះផ្សារដើមគរម្នាក់ បានរអិលធ្លាក់ពីលើកាំជណ្តើរបោកក្បាលទៅក្រោយបណ្តាលអោយស្លាប់បាត់បង់ជីវិត ខណះពេល ដែលរើអីវ៉ាន់ចេញពីផ្ទះជួល ។
គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ៦និង១៥នាទីព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ ២០២០ នៅចំណុច ផ្ទះជួលលេខ១២ ក្រុមទី៤៣ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហើយបានស្លាប់បាត់បង់ជីវីតនោះវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ នៅលើដងផ្លូវមាត់ប្រឡាយពេលដែលនាំគ្នាសែង ប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ជនរងគ្រោះ ដែល ធ្លាក់ស្លាប់នោះ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះសេង សាតអាយុ ៤៣ឆ្នាំ ជាកម្មករអូរទេះ នៅផ្សារដើមគរ ស្នាក់នៅបន្ទប់B១២ជាន់ទី១កន្លែងកើតហេតុ ខាងលើ និងមានស្រុកកំណើត ភូមិព្រែក អំបិល ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះអត់លុយបង់ថ្លៃផ្ទះជួល ហេីយត្រូវបានម្ចាស់ផ្ទះអោយរើអីវ៉ាន់ចេញពីផ្ទះជួល ខណះពេល នោះក៍បានដើរតាមកាំជណ្តើចុះឡើង ដោយសារតែជនរងគ្រោះផឹកស្រវឹងទាំងព្រឹកនៅពេលឡើងជណ្តើរបានប្រមាណ២ទៅ៣កាំក៍បានដាច់ផ្ញារក្រោយបណ្តាលអោយបោកក្បាលរងរបួសធ្ងន់ហើយ បានស្លាប់នៅលើដងផ្លូវ មាត់ប្រឡាយ ខណះពេលដែលរងចាំ ម៉ូតូកង់៣ដឹកបញ្ចូន ទៅកាន់មន្ទីរពេទ្យ ។
តាមស្រ្តីឈ្មោះ មូម ហួយ ជាអ្នកបើលការខុសត្រូវផ្ទះជួល បានអោយដឹងថា ជនរងគ្រោះបានមកជួល ផ្ទះស្នាក់នៅចំនួន ៦ខែ មកហើយ ក្នុង១ខែ ៥៥ដុល្លារ នៅខែចុងក្រោយនេះ ដោយសារតែ ជនរងគ្រោះ អត់មានប្រាក់ អោយហើយ លើសប្រមាណមួយសប្តាហ៍មកហើយព្រមទាំងកន្លងមក គាត់មានជំងឺប្រចាំកាយ ចេះតែប្រកាច់និងផឹកស្រវឹងរាល់ថ្ងៃគាត់ក៍បានសុំអោយគាត់រើអីវ៉ាន់ចេញ លុះនៅព្រឹកនោះ ជនរងគ្រោះក៍បានយល់ព្រមហើយបានរៀបចំរើអីវាន់ចេញដោយខ្លួន ឯង ។
ស្រ្តីជាអ្នកមើលការបានអោយដឹងទៀតថា នៅព្រឹកនោះ សន្តិសុខ ក៍បានជួយជញ្ជូន អីវ៉ាន់ផងដែរដោយសារតែគាត់ស្រវឹងនិងដើរចុះឡើងហត់នឿយក៍បានរអិលធ្លាក់ពីលើកាំជណ្តើរបោកក្បាល ភ្លាមៗគាត់និងអ្នកភូមិ ព្រមទាំងបងស្រី របស់គាត់ក៍បាននាំគ្នា ជួយសែងមកក្រៅដើម្បីរកម៉ូតូកង់៣ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយពុំមាននរណាហ៊ានដឹកឡើយក្រោយមកនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ក៍ដាច់ខ្យល់ស្លាប់ទើបរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន៕