រាជធានីភ្នំពេញ៖ ជនសង្ស័យភេទទី៣ពីរនាក់បេីកទ្វារឡានលួចទូរស័ព្ទគេពីយប់ព្រឹកឡេីងម្ចាស់តាមទាន់សមត្ថកិច្ចឃាត់បានខណះពេលយកទូរស័ព្ទទៅបញ្ចាំនៅផ្ទះមួយកន្លែង។
ហេតុការណ៍នេះ ឃាត់ខ្លួននេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១ខែតុលាឆ្នាំ ២០២០នៅហាងបញ្ចាំមួយកន្លែងផ្លូវលេខ១៥៤កែងផ្លេូវលេខ១៣ក្នុងសង្កាត់ផ្សារកណ្តាលទី២ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យនិងជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឱ្យដឹងថា នៅមុនពេល កើត ហេតុ កាលពីវេលាយប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២០ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកងកង ជនសង្ស័យទាំងពីនាក់បានធ្វេីសកម្មភាពបេីកទ្វាររថយន្តជនរងគ្រោះមានកាបូបមួយក្នុងនោះមានលុយមួយចំនួននិងទូរស័ព្ទពីគ្រឿងគឺម៉ាក់១១ប្រូមួយគ្រឿងនិងម៉ាកអាយហ្វូនអុិចម៉េកមួយគ្រឿងរួចគេចខ្លួនបាត់ស្រមោល។
ប្រភព បន្តថាដោយសារទូរស័ព្ទទាំង២គ្រឿងបានភ្ជាប់ប្រព័ន្ធGPSរហូតដល់វេលាកេីតហេតុខាងលើទេីបម្ចាស់ទូរស័ព្ទតាមដានដឹងខណៈជនសង្ស័យយកមកដាក់បញ្ចាំនៅហាងបញ្ចាំមួយកន្លែងក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាបន្តបន្ទាប់។
បច្ចុប្បនជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌបឹងកេងកងដេីម្បីសាកសួរចាត់ការតាមនីតិវិធី៕