ខេត្តកណ្តាល÷ កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០នៅចំណុចផ្លូវលេខ ២១៥ ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរក្រុង តាខ្មៅខេត្តកណ្ដាល មានករណីឃាតកម្មមួយបានកើតឡើងទៅលើនារីរងគ្រោះឈ្មោះ កៅស្រីកែវ ភេទស្រីអាយុ២៧ឆ្នាំុំុខរបរ នៅផ្ទះ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ចំណែកជនសង្សយ័ឈ្មោះ សុខសោភណ្ឌ័ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិជេីងព្រៃ២ ឃុំអំពៅព្រៃ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា នគរបាលក្រុងតាខ្មៅបានបញ្ជាក់ថាមុនពេលកេីតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងស្រឡា
ញ់ គ្នាអស់រយ:ពេល ប្រហែល៨ខែមកហេីយ ដោយបានរៀបចំ សែន
ព្រេនចាស់ទុំ បងប្អូនខាងស្រី(ជនរងគ្រោះ)ដឹងឮ។ក្រោយមកទាំង២ នាក់
បានមកជួលបន្ទប់ស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេីម្បី
ស្នាក់នៅជាមួយគ្នា ម្តងម្កាល ដោយជនសង្ស័យ ខាងប្រុស មានប្រពន្ធកូនរួចហេីយ នៅឯភូមិជេីងព្រៃ ក្នុងការស្នាក់នៅជាមួយគ្នា ជនសង្ស័យមានការប្រចាន់ ជនរងគ្រោះព្រោះមានការសង្ស័យ មានប្រុសថ្មីទៀត។ លុះដល់ថ្ងៃកេីតហេតុខាងលេី ពេលភាគីខាងប្រុសមកដេកនៅបន្ទប់ជួល
ភាគី ខាងស្រីចេះតែដេញឲ្យទៅផ្ទះខុសប្លែកពីសព្វដង ធ្វេីឲ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡេីងៗ ទេីបមិន
ព្រមទៅផ្ទះនៅភូមិជេីងព្រៃទេនៅចាំឃ្លាំមេីល បន្ទាប់មកជនរងគ្រោះបាន
ប្រាប់ឲ្យជនសង្ស័យឌុបទៅសួរសុខ
ទុក្ខអ្នកនៅបន្ទប់ជួលជិតគ្នា ឆ្លងទន្លេនៅគ្លីនីក និងសម្ភពផល្លី ពេលមក
ដល់ពេទ្យ ជនរងគ្រោះ ដេញជនសង្ស័យឲ្យទៅផ្ទះទៀត តែជនសង្ស័
យ ទៅ ហើយនៅចាំតាមឃ្លាំមេីល
នៅជិតនោះ ដដែល មួយសន្ទុះក្រោ
យ មកស្រាប់តែឃេីញ ជនរងគ្រោះដេីរចេញពីគ្លីនិក បណ្តេីនិយាយទូរ
ស័ព្ទបណ្តេីរ រួចឡេីង ជិះម៉ូតូឌុបឆ្ពោះ
ទៅកន្លែងកេីតហេតុ ទេីបជនង្ស័យជិះម៉ូតូតាមដាន ពីក្រោយរហូតដល់កន្លែងកេីតហេតុ ឃេីញជនរងគ្រោះចូលទៅក្នុងផ្ទះឈេី មួយមានមនុស្សប្រុសពីរបីនាក់កំពុងផឹកស៊ីនៅក្រោមសំយ៉ាប មុខផ្ទះពេលនោះ ជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគេដែរ ឃេីញដូចនេះជនសង្ស័យ បានចូលទៅហៅជនរងគ្រោះឲ្យចេញទៅផ្ទះវិញមិនព្រមចេញធ្វេីឲ្យ ជនសង្ស័យកាន់តែខឹងខ្លាំងៗ ឃេីញកូនកាំបិត
នៅលេីតុ បានយកដាក់ចូលហោប៉ៅខោហេីយ នាំជនរងគ្រោះ ចេញមកក្រៅឲ្យឡេីងជិះម៉ូតូ ជាមួយតែជនរងគ្រោះ មិនព្រមជិះទេ សុខចិត្តដេីរចំណែក ឯជនសង្ស័យ បានជិះតាមពីក្រោយ រហូតដល់កន្លែងកេីតហេតុខាងលេី ក៏មានការប្រទាញប្រទង់គ្នាជនសង្ស័យ យកកូនកាំបិតចុងស្រួចចាក់ទៅលេីជនរងគ្រោះ ១កាំបិតចំ
លេីដងកាំបិត ខាងស្តាំបណ្តាលឲ្យជនរងគ្រោះ ដួលផ្កាប់មុខទៅលេីថ្នល់ ភ្លាមនោះ ជនសង្ស័យបានចាក់
បន្ថែមចំនួន២កាំបិតទៀត ចំខ្នងនិងកញ្ចឹងក រួចហេីយជនសង្ស័យបានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាល
អំពៅព្រៃ ដេីម្បីចូល ទៅសារភាព
ប្រាប់សមត្ថកិច្ចនូវទោសកំហុស
របស់ខ្លួន។
បន្ទាប់មក ជនសង្ស័យត្រូវបានឃាត់ខ្លួនញ្ជូនមកកាន់អធិការ
ដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី។ពូឃ្លោក