ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត សន្យា​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​បែ​ជា​លោក សុខ ប៉ាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​ការពារ​អាកា​សលេខ​៩១ យក​ដី​ទាំងអស់​នោះ​ទៅ​លក់​

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត សន្យា​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​បែ​ជា​លោក សុខ ប៉ាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​ការពារ​អាកា​សលេខ​៩១ យក​ដី​ទាំងអស់​នោះ​ទៅ​លក់​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​៣៥​គ្រួសារ​ដែល​រស់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការតវ៉ា​សារជាថ្មី​បញ្ហា​ដីធ្លី​ដែល​មាន​ទំនាស់​រាំ​រ៉ៃ​អស់​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​ពួកគាត់​បាន​លើកឡើង​ថា កាលពី​ជាង​២០​ឆ្នាំ​មុន​លោក សុខ ប៉ាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​ការពារ​អាកា​សលេខ​៩១ បាន​មក​សំ​ខ្ចី​ដី​ពី​ពលរដ្ឋ​ប្រមាណ​ជាង​១០​ហិកតា​ដើម្បី​ធ្វើ​ជា​មូលដ្ឋានទ័ព​ក្នុង​កិច្ច​ការពារ​ជាតិ​។​

​ប្រភព​ពី​ពលរដ្ឋ​បានបញ្ជាក់​ថា​ដី​ដែល​ពួកគាត់​ព្រមឲ្យ​កងកម្លាំង​ការពារ​ជាតិ​ខ្ចី​នេះ​គឺ​ពួក​គាត់​ចូល​រួមចំណែក​ជួយ​បាន​មួយ​ផ្នែក​ក្នុង​ការៗ​ពារ​ទឹកដី​ផង​។​ ​តែ​អ្វី​ដែល​ធ្វើឲ្យ​ពួកគាត់​ហួសចិត្ត​ហ្នឹង​ខឹង​មិន​អាច​ទ្រាំ​ម​បាន​គឺ​ដី​ប្រមាណ​ជាង​១០​ហិកតា​ដែល​សាងសង់​ធ្វើ​មូលដ្ឋាន​កងការពា​រអា​កា​សលេខ​៩១​នេះ វា​ប្រែ​ខ្លាយទៅជា​ដី​របស់​ក្រុមហ៊ុន​ឯកជន ហើយ​បាន​សាងសង់​ផ្ទះល្វែង​លក់​ជា​បន្តបន្ទាប់​។​ ​ជាពិសេស​នោះ គឺ​លោក សុខ ប៉ាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​ការពារ​អាកា​សលេខ​៩១ បាន​ហុ​មព័ទ្ធ​យក​ដី​មួយ​ចំនួន​ធំ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ចំណែក​ពលរដ្ឋ​បាន​ត្រឹម​អង្គុយ​យំ​។​

​គួ​រំលឹក​ផង​ដែរ កាលពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ដែល​រស់នៅ​ភូមិ​សង្កាត់​ខាង​លើ ហ្នឹង​ធ្វើ​ការដោះស្រាយ​ជូន​ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​រក​តំណោះស្រាយ​ហ្នឹង​មាន ៣ លក្ខខណ្ឌ ៖
​ទី​១, ត្រូវ​ខ្វៀល​ដី​មូលដ្ឋាន​កងការពា​រអា​កាស​ជូន​ពលរដ្ឋ​
​ទី​២, ដោះដូរ​ដី​កន្លែង​ផ្សេង​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ជូន​ពលរដ្ឋ​
​ទី​៣, និង​វាយតម្លៃ​ទីផ្សារ​ប្រគល់​ជា​ថវិការ​ជូន​ពលរដ្ឋ​តាម​ហាងឆេង​ដី​

​ក្រោយ​ធ្វើការ​សម្របសម្រួល​ដ៍​ឆ្លាត​វៃ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រជាពលរដ្ឋ​ទាំងអស់​សម្តែង​នៅ​អារម្ភ​សប្បាយចិត្ត​ហើយ​ព្រម​ទទួលយក​នៅ​នយោបាយ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ។

​ក្រោយ​ធ្វើការ​សម្របសម្រួល ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បានប្រគល់​ការងារ​មួយ​នេះ​ជូនទៅ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​ការដោះស្រាយ​បន្ត នៅ​លក្ខខណ្ឌ​ដែល​ព្រមព្រាង​គ្នា​ ​តែ​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល​នៅ​តំណោះស្រាយ​ទេ ស្រាប់តែ​ឃើញ​មាន​រថយន្ត​ដឹក​ដី​មក​ចាក់​លើ​ដី​ដែល​កុំ​ពុង​មានទំនាស់​នៅ​ថ្ងៃទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៩​ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគាត់​មាន​ចិត្ត​ខឹង​និង​ចុះ​ទៅ​ហាមឃាត់​មិន​អនុញាត​ឲ្យ​ចាក់​ដី​បន្ត​នោះ​ទេ​។​

​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៣៥​គ្រួសារ​បាន​លើកឡើង​ថា​មាន​គេ​ប្រាប់​គាត់​ថា​ដី​ដែល​កុំ​ពុង​ចាក់​លុប​នេះ​គឺ​លោក សុខ ប៉ាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​ការពារ​អាកា​សលេខ​៩១ បាន​លក់​ឲ្យ​ឈ្មួញ​ហើយ​ក្នុងតម្លៃ ២​លាន​ដុល្លា​អាមេរិក​។​

​ជុំវិញ​នៃ​ហេតុការណ៍​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដដែល លោក ខាត់ សុ​ផា​រី វ សេនីយ៍​ឯក បាន​ចេញ​មុខ​បកស្រាយ​ចំពោះមុខ​ប្រជាពលរដ្ឋ​ថា​លោក​មាន​ឋានៈ​តូច​មិន​បានដឹង​រឿង​នេះ​ទេ​ហើយ​រឿង​ចាក់​ដី​នេះ​គឺជា​បញ្ជារ​ថ្នាក់លើ លោក ខាត់ សុ​ផា​រី បាន​បញ្ជាក់បន្ថែម​ថា ដី​ដែល​ចាក់​នេះ​គឺ​ចាក់​បំពេញ​ដី​និង​តំរង់​ដី​បន្ទាយ​មូលដ្ឋាន​កងការពា​រអា​កាស​ឲ្យ​ត្រង់​មិន​បាន​ចាក់​បំពេញ​ដើម្បី​លក់​ដូច​ការចោទប្រកាន់​របស់​ពលរដ្ឋ​នោះដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com