ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

ខេត្តកណ្តាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម គីម រិទ្ធី ស្នើអោយ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ការឃោសនាអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនតាមរយៈការចុះមូលដ្ឋានផ្ទាល់ និងត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញាប្រើប្រាស់ និងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ។

ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល ស្នើបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។

ឯកឧត្ដអភិបាលរងខេត្ត បន្តថា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា។ បន្តតាមដានសកម្មភាពឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាប់ជាប្រចាំ និងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងធ្វើការអប់រំផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយ គ្មានការដាំដុះ ការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកណ្តាល បានរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ពីសំណាក់ឧក្រិដ្ឋជន នៅក្នុងទឹកដីនៅខេត្តកណ្តាល បានលទ្ធផលល្អ និងបន្តអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងរួមគ្នាទប់ស្កាត់ ការចែកចាយ ការធ្វើចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន និងទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំផលប៉ះពាល់ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន មន្ទីរអង្គភាព ស្ថាប័ននានាផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល បានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំង ខេត្តកណ្តាលបានចំនួន៣០៥ករណី ឃាត់ខ្លួុនជនសង្ស័យ ៥៥១នាក់ ស្រី២៧នាក់ ។វត្ថុតាងចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE ចំនួុន ១៤៦០កញ្ចប់ ស្មើទម្ងន់ ២៣០៧,២៤ក្រាម ,WY៥គ្រាប់ ស្មើ១,៣៥ក្រាម Estaxy ០៦គ្រាប់ ស្មើទម្ងន់ ២,១៥ក្រាម កញ្ឆា ១១៥ដើម រថយន្ត២គ្រឿង ,ម៉ូតូ ១១៣គ្រឿង ទូរស័ព្ទ ២៧១គ្រឿង ជញញជីងថ្លឺងគ្រឿងញៀន ២៦គ្រឿង ប្រាក់ខ្មែរ ៣,៦២៤,៧០០រៀល ប្រាក់ដុល្លា ១១៣ដុល្លា ប្រាក់បាត ២០បាត និងសម្ភារៈពាក់ព័ន្ធមួុយចំនួុនទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com