ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ​អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ និងសមិទ្ធិផលនានា​ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រោមអធិបតីភាពរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ​ ។ សូមបញ្ជាក់ថាអគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ។ អគារថ្មីនះស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ដែលមានទំហំ​ ១៣​ x​ ២៣ម៉ែត្រ​ និងកម្ពស់​ចំនួន​ ៤ជាន់​ ។

ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធាន និងកោតសរសើរចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងនគរបាលទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ក្រៅពីមានកិច្ចសហការល្អរវាងអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បានខិតខំធ្វើឲ្យបទល្មើសផ្សេងៗមានការថយចុះ តែក៏ត្រូវខិតខំ ព្យាយាមបន្ថែមទៀត ដើម្បីទទួលបានកាន់តែជោគជ័យបន្ថែមទៀត​ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានគូសបញ្ជាក់ថា «គិតត្រឹម៩ខែដើមឆ្នាំ២០២០នេះ នៅក្នុងទីក្រុងភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនជិត៣០០០នាក់ រីឯចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៩% និងកាត់បន្ថយអ្នកស្លាប់ចំនួន១៩នាក់»។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីខាងលើ ក៏បានមានប្រសាសន៍ផ្តាំផ្ញើចំពោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងអនុវត្តក្នុងន័យផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមទាំងមូលដូចជា ៖
ទី១-ត្រូវព្យាករណ៍ទុកជាមុននូវសភាពការណ៍ដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេស ពួកឧទ្ទាមអមិត្តមិនដែលព្រមបោះបង់ចោលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយក្រុមទាំងនោះតែងតែដឹកនាំអោយមានបាតុកម្មផ្សេងៗ ដូច្នេះមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សំរាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១៦លាននាក់ ត្រូវតែការពារសុខសុវត្ថិភាព និងសន្តិសុខអោយបានដាច់ខាត។
ទី២-ត្រូវដោះស្រាយទុក្ខកង្វល់របស់សង្គម ក៏ដូចជាប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋករណីបទល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ទោះបីជាយើងធ្វើបានល្អ តែមិនត្រូវភ្លេចខ្លួនត្រូវបន្តស្វែងរកទីតាំងកែច្នៃលួចលាក់ ត្រូវចាំថាគ្រឿងញៀនគ្មានថ្នាំព្យាបាលទេ មានតែថ្នាំបន្សាប។ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវ ដើម្បីអោយពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបើចង់ឈប់អោយមានការចតឡានលើចិញ្ចើមផ្លូវ និងកុំអោយចិញ្ចើមផ្លូវក្លាយជាទីតាំងឯកជន យើងត្រូវគិតពីការសាងសង់ចំណត។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ បានធ្វេីការផ្តាំផ្ញើអោយស្នងការរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចំនួន៣ចំនុច ដើម្បីបន្តអនុវត្តដើម្បីភាពជោគជ័យក្នុងការដឹកនាំ៖
ទី១-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពរាជធានី លើគ្រប់វិស័យ ទាំងសន្តិសុខជាតិ ទាំងការបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រោះរាជធានីភ្នំពេញ គឺជាមុខមាត់ និងក៏ជាបេះដូង នៃប្រទេសជាតិ។
ទី២-ពង្រឹងគុណភាពមន្ត្រីនគរបាលទាំងអស់ បង្កើនការហ្វឹកហាត់ទៅតាមជំនាញ ក្នុងនាមជាកងកម្លាំងចរាចណ៍ អន្តរាគមន៍ ត្រូវមានសមត្ថិភាព វិន័យ គុណធម៌ សីលធម៌ និងអនុវត្តវិន័យចំពោះកងកម្លាំងដែលមិនគោរពវិន័យ ជាពិសេសស្នើអោយ មន្ត្រីនគរបាលរាជភ្នំពេញទាំងអស់ពង្រឹងព្រៀប នគរបាល មានន័យថា ត្រូវកែរឥរិយាបថដែលខុសចេញ ខិតខំសាងអំពើល្អ ជំរុញសកម្មភាពបម្រើប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្ម។
ទី៣-ពង្រឹងកិច្ចសហការ គឺជាកត្តាជោគជ័យដែលមិនអាចខ្វះបាន ត្រូវលុបចោលជំងឺតួរឯក ការដណ្តើមស្នាដៃ ជាពិសេសទាមទារអោយមានមនោសញ្ចេតនាដឹកនាំ ក្នុងនាមជាកងឯកភាពមួយមានគុណធម៌ សិលធម៌ និងគោរពវិន័យ។

សូមបញ្ជាក់ថា អគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មជ្ឈមណ្ឌលចរាចរណ៍ និងប៉ុស្តិ៍ប្រចាំបញ្ជា២៤ម៉ោង ចំនួន៥ទីតាំង ជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯងមួយខ្នង ជាអំណោយរបស់​ ឯកឧត្ដម ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលររាជធានីភ្នំពេញ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា២០លានរៀល ជូនដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលររាជធានីភ្នំពេញផងដែរ​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com