រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៌ដោយរថយន្តសេរីទំនេីបបុកស្លាប់ក្នុងថ្លុកឈាមក្នុងបុរីរ៉ូយ៉ាល់មេគង្គ ជាប់ម៉ូតូក្រោមរថយន្តទៅមុខលែងរួច ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនតៃកុងបានប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍ដ៍រន្ធត់នេះបានកេីតឡេីងនៅវេលាម៉ោង៨.30នាទីយប់ថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះ៦១Aផ្លូវGSបុរីរ៉ូយ៉ាល់មេគង្គ ស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពនៅកន្លែងកេីតហេតុបានប្រាប់ក្រុមការងារ(IDOL MEDIA)ឳ្យដឹងថា៖មុនពេលកេីតហេតុគេឃេីញជនរងគ្រោះជិះម៉ូតូសង់០១៩ពណ៌ខ្មៅពាកស្លាកលេខព្រៃវែង1P-1443 បេីកបរដោយបុរសរងគ្រោះទិសដៅចេញពីក្នុងបុរី ពេលមកដល់ចំណុចកេីតហេតុក៍មានរថយន្តសេរីទំនេីបម៉ាក(អូឌី)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-0805 បេីកបរដោយនារីវ័យក្មេងជាជនជាតិខ្មែរឥស្លាម ទិដៅបញ្ជ្រាស់ទិសគ្នា បានរេចង្កូតមកចូលចំណីផ្លូវទិសផ្ទុយ បណ្ដាលអោយបុកជនរងគ្រោះយ៉ាងពេញទំហឹងលាន់ដូចរន្ទះអូសជាង១០មែត្រ បោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម៌ ចំណែកម៉ូតូអូសជាប់ក្រោមរថយន្តទៅមុខលែងរួច។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខន សុភួន ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩៨ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ខេត្តព្រៃវែង។ ចំណែកតែកុងរថយន្តបង្កត្រូវបានឃាត់ខ្លួនយកទៅប៉ុស្តិ៍រងចាំប្រគល់ជូនជំនាញក្រុង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ បានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូនិងរថយន្តបង្គទៅរក្សាទុករងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វេីកោសលវិច្ឆ័យរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត។