ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី​ “ការសរសេរព័ត៌មានសន្តិភាព”​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ចាប​ វន្នី​ ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល

ខេត្តកណ្តាល​ ៖​ នៅព្រឹកថ្ងៃសៅរ៍​ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០​ ឯកឧត្តម​ ចាប​ វន្នី​ ទីប្រឹក្សាក្រសួងព័ត៌មាន​ និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល​ អញ្ជេីញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី​ “ការសរសេរព័ត៌មានសន្តិភាព”​ ដែលប្រព្រឹត្តទៅ​ នៅសាលាបឋមសិក្សាព្រែកក្របៅ​ ស្ថិតក្នុងភូមិព្រែកក្របៅ​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការរួមពីលោក​ ចាន់​ តារា​ អភិបាលរងស្រុកខ្សាច់កណ្តាល​ លោក​ សាយ​ ទ្រី​ អធិការរងស្រុក​ ក្រុមប្រឹក្សាឃុំព្រែកអំពិល​ មេភូមិ​ នាយកសាលា​ លោកគ្រូ​ អ្នកគ្រូ​ យុវជន​ ស.ស.យ.ក.​ ស្រុកខ្សាច់កណ្តាល​ សិស្សានុសិស្ស​ និងអ្នកសារព័ត៌មានជាច្រេីនអង្គភាព​ សរុប​ ៥០នាក់។

ក្នុងឱកាសនេះ​ដែរ ឯកឧត្តម​ ចាប​ វន្នី​ បានប្រសាសន៍​ កោតសរសេីរ​ជាខ្លាំង ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះឡេីង​ ព្រោះបានបញ្ជ្រាបឲ្យប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ក៏ដូចអ្នកសារព័ត៌មាន​ យល់អំពីសារព័ត៌មានសន្តិភាព។

សារព័ត៌មាន​សន្តិភាព​ មានបំណងទប់ទល់នឹងផលប៉ះពាល់​ នៃសារព័ត៌មានហិង្សា។ សារព័ត៌មាន​សន្តិភាព​ គឺជាការប្រេីការវិភាគ​ និងដោះស្រាយទំនាស់​ ដេីម្បីធ្វេីឲ្យទស្សនៈ​ នៃតុល្យភាព​ យុត្តិធម៌​ និងសុក្រឹតភាព​ នៅក្នុងការរាយការណ៍​ កាន់តែមានភាពប្រសេីរឡេីង។

សូមបញ្ជាក់ផងដែរថា​ វគ្គបណ្តុះបណ្តាលស្តីពី​ “ការសរសេរព័ត៌មានបែបសន្តិភាព”​ រៀបចំឡេីងដោយអង្គការក្រុមការងារដេីម្បីដោះស្រាយទំនាស់​ (​ ACT ) សហការជាមួយក្រុមការងារដែលមាន​ លោក​ព្រឹទ្ធាចារ្យ​ ហង្ស​ ចក្រា​ ចាងហ្វាងការផ្សាយ​គេហទំព័រ​ ខ្មែរម្ចាស់ស្រុក,​ លោក​ ឡេង​ ឡៃ​ ចាងហ្វាងកាសែតផ្កាយព្រឹក​, លោក​ លី​ ប៊ុនលាង​ ចាងហ្វាងកាសែតកូននាគអាស៊ី​, លោក​ ចុន​ វុត្ថា​ ជំនួយការកាសែតផ្កាយព្រឹក​, លោក​ វិន​ ឈៀងមី​ ចាងហ្វាងការផ្សាយគេហទំព័រ​ ចក្រវាឡដេលីប៉ុស្តិ៍​។

ចុងបញ្ចប់កម្មវិធី​ សិក្ខាកាមទាំង​អស់​ ក៏បានថតរូបអនុស្សាវរីយ៍ទុក​ និងស្រស់ស្រូបអាហារថ្ងៃត្រង់​ ដេីម្បីបង្កេីនភាពស្និតស្នាល​ បង្កេីតចំណងមិត្តភាព​ និងផ្លាស់យោបល់គ្នាទៅវិញទៅមក​ រវាងប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ក៏ដូចអ្នកសារព័ត៌មាន​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com