ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អាជីវករ១៤នាក់លក់ដូរនៅផ្លូវមុខផ្សារផ្អាវផ្ទុះការតវ៉ាចំពោះលោកស្រី ហេងវួចនា ពួកគាត់ចោទថាសង់បន្ទប់ជួលនៅចិញ្ចេីមផ្លូវសាធារណះរបស់រដ្

ខេត្តកំពង់ចាម÷ អាជីវករលក់ដូរនៅផ្សារផ្អាវប្រមាណ១៤នាក់ផ្ទុះការតវ៉ាចំពោះ លោកស្រី

ហេងវួចនា ភេទស្រី អាយុ២៣ឆ្នាំអាសយដ្ឋានបច្ចុប្បន្នភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយពួកគាត់ចោទប្រកាន់ថាលោកស្រី ហេងវួចនា នេះបានសាងសង់៦បន្ទប់នៅលេី
ចិញ្ចេីមផ្លូវសាធារណះរដ្ឋ។

ប្រភពពីលោកស្រី រស់ ផារី ភេទស្រីអាយុ៦៣ឆ្នាំអាសយដ្ឋានបច្ចុប្បន្ន ភូមិផ្អាវ ឃុំផ្អាវ
ស្រុកបាធាយ ខេត្តកំពង់ចាម
ជាប្រធានផ្សារផ្អាវនឹងអាជីវករផ្សេងៗទៀតបានរៀបរាប់ថាអំឡុងឆ្នាំ១៩៧៩ពួកគាត់ទាំង១៤នាក់កាន់កាប់ដីនឹងលក់ដូរនៅលេីដីនោះទទួលស្គាល់ដោយអាជ្ញាធរនាសមយ័នោះ

រហូតដល់អំឡុង១៩៩២ក៏មានអគ្គីភ័យឆាប់ឆេះតូបពួកគាត់គ្មានសល់ លុះដល់ឆ្នាំ១៩៩៣
ដោយពួកគាត់បានស្នេីរសុំទៅអាជ្ញាធរមូលដ្ឋាន
នាសមយ័នោះដេីម្បីសាងសង់តូបនោះឡេីងវិញ
ប៉ុន្តែខាងអាជ្ញាធរបានប្រាប់ពួកគាត់ថាកន្លែងនេះជាដីរបស់រដ្ឋដូច្នេះតម្រូវអោយ អ៊ុនតាក់(UN)ដាក់ទីស្នាក់ការបណ្ដោះអាសន្នសិន ក្រោយមកអ៊ុនតាក់(UN)ក៏បានចាកចេញទៅវិញអស់ទៅ
អាជ្ញាធរក៏បានប្រគល់ដីនេះអោយមកពួកគាត់លក់ដូរអាស្រ័យផលរហូតដល់សពថ្ងៃនឹងទៅ

ស្រាប់តែអំឡុងឆ្នាំ២០១៩ឈ្មោះ ហេងវួចនា បានបណ្តេញពួកគាត់មិនអោយលក់ដូរនៅកន្លែងដែលពួកគាត់លក់ដូរបច្ចុប្បន្នហេីយឈ្មោះ ហេងវួចនា បានសាងសង់៦បន្ទប់ជួលលើដីសាធារណះរបស់រដ្ឋទៅវិញដែលពួកគាត់កំពង់តែលក់ដូររាល់ថ្ងៃពួកគាត់បានសំណូមពរដល់អាជ្ញាធរភូមិឃុំស្រុកខេត្តមេត្តាជួយកាត់ដីនេះចូលជាសម្បត្តិរដ្ឋវិញផងកុំអោយឈ្មោះ ហេងវួចនា
យកចិញ្ចេីមផ្លូវសាធារណះ
របស់រដ្ឋធ្វេីជាកម្មសិទ្ធសង់បន្ទប់ជួលទៅវិញ។

ចំណែកឯលោកស្រី ហេងវួចនា បានបញ្ជាក់ថាលោកស្រីសាងសង់ជាបន្ទប់ជួលនេះគឺមានការចុះវាស់វែងពីអាជ្ញាធរមូលដ្ឋាន
ប្រសិនបេីការសាងសង់នេះខុសបច្ចេកទេសអាជ្ញាធរមិនវាស់វែងឲ្យនោះទេ
ដោយគាត់សំអាងថាគាត់ធ្វេីជាបន្ទប់ជួលនេះស្ថិតនៅលេីដីរបស់គាត់

រីឯសំណុំរឿងរវាងអាជីវករ ១៤នាក់នៅផ្សារផ្អាវដែលប្តឹងលោកស្រី ហេងវួចនា កំពុងតែរង់ចាំតុលាការខេត្តកំពង់ចាមសម្រេចនៅឡើយ។

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការងខេត្តកំពង់ចាមទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានមានប្រសាសន៍ថា
លោកចុះមករៀបចំសណ្តាប់ធ្នាប់នៅផ្សារផ្អាវនេះដោយសង្កេតឃេីញថាមានកកស្ទុះយ៉ាងខ្លាំង
ដោយអាជីករមួយចំនួនបានយកចិញ្ចេីមផ្លូវនឹងទ្រូងផ្លូវធ្វេីអាជីវកម្មផ្ទាល់ខ្លួនដោយមិនគិតពីការកកស្ទុះឡេីយ។

លោកបានបញ្ជាក់ថាភាគីខាងលោកស្រី ហេងវួចនា ក៏ធ្លាប់ត្រូវបានសាលាស្រុកបាធាយអញ្ជេីញទៅសាកសួរជុំវិញរឿងរ៉ាវសង់បន្ទប់ជួលនៅលេីដីចំណីផ្លូវនេះដែរ តែខាងភាគីលោកស្រី ហេងវួចនា មិនដែលចូលខ្លួនដោះស្រាយម្តងណាឡេីយ។

លោកបានលេីកឡេីងបម្ថែមទៀតថាលោកចាំតែសាលក្រមសម្រេចថាភាគីខាងណាឈ្នះឬភាគីខាងណាចាញ់ប៉ុណ្ណោះលោកនឹងអនុវត្តិ
ដេីម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរដោយងាយស្រួលប៉ុណ្ណោះ៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com