ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា និងចុះពិនិត្យមើលផ្លូវទឹកលិច នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា និងចុះពិនិត្យមើលផ្លូវទឹកលិច នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹក អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ខ្ពស់ តាមដាននូវរាល់ស្ថានភាពទឹក នឹងត្រូវចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីមានទឹកជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ។ ជាងនេះទៀតអាជ្ញាធរស្រុក ត្រូវត្រៀមគ្រប់មធ្យោបាយក្នុងការចុះជួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា មិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់បានឡើយ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា កម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា មានកម្ពស់ ៥.៤២ ម៉ែត្រ ហើយកម្ពស់ទឹកនេះមិនទាន់ដល់កម្រិតនៃការប្រកាសភាពអាសន្នឡើយ ដែលកម្ពស់ទឹកនេះមានកម្ពស់ប្រហាក់ប្រហែលនឹងឆ្នាំមុនៗផងដែរ។

លោកបន្តថា មកទល់ពេលនេះមិនទាន់មានភូមិរបស់ប្រជាពលរដ្ឋណាមួយ ទទួលរងនូវការលិចលង់នោះទេ តែនៅទីតាំងមួយចំនួនបានហូរឆ្លងកាត់ផ្លូវនឹងចូលទៅក្នុងវាល ដែលមិនមានស្ថានភាពអ្វីប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការការអន្តរាគមន៍ពីអាជ្ញាធរនៅឡើយទេ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com