ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ប្រទះឃេីញស្រីម្នាក់​ ដេកស្លាប់នៅក្នុងបន្ទប់​គេង​ បង្កការភ្ញាក់ផ្អេីលទាំងព្រឹក

(រាជធានីភ្នំពេញ​)៖​ ស្ត្រីម្នាក់​ ដែលជាអ្នកបំរេីការនៅក្នុងផ្ទះ​ មួយកន្លែង​ ត្រូវបានម្ចាស់ផ្ទះប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់គេង​។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ៧និង០០នាទីព្រឹក​ ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០២០​ ដែលស្ថិតនៅចំណុចផ្ទះលេខ៥២E1 ផ្លូវ១៩ ក្រុម៤១ ភូមិ៤​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ បុិន ចាន់រ៉ា ហៅអាស្រស់ ភេទស្រី អាយុ​ ២១ឆ្នាំ​ មុខរបរ​ អ្នកបំរើក្នុងផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បេីតាមការបញ្ជាក់ពីឈ្មោះ ចិត្រ រំចង់ដែន ភេទស្រី ឆ្នាំកំណើត១៩៧៤ ស្រុកកំណើតភូមិ១​ ឃុំ២​ ស្រុកស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ជាម្ចាស់ផ្ទះកើតហេតុខាងលើ​ បានប្រាប់ឲ្យដឹងថា​ ជនរងគ្រោះបានខាងលើបានចូលមកធ្វើការនៅផ្ទះរបស់គាត់​ ដោយចាប់តាំងពីឆ្នាំ២០១៨មកហើយ​ដោយក្នុងនោះទទួលបានប្រាក់ខែ១៧០ដុល្លារ​ ក្នុងមួយខែ ដោយជនរងគ្រោះធ្លាប់មានប្រវត្តិមានជំងឺស្រឺត (ខ្សោយបេះដូង) ប្រចាំកាយ, កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានមុតជើងចេញឈាម​ ហើយជនរងគ្រោះក៏បានទន់ជើងដួលសន្លប់ ក្រោយមករូបគាត់​ ក៏បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលារួចក៏ធូរ និងត្រឡប់មកផ្ទះវិញ។

លុះដល់ព្រឹកឡេីងម៉ោងកើតហេតុខាងលើ​ រូបគាត់បានមកដល់ផ្ទះ​ ដើម្បីបើកហាងដោយមិនទាន់ឃើញជនរងគ្រោះចុះពីលើបន្ទប់​ ពេលនោះ​ រូបគាត់ក៏បានឡើងទៅហៅគោះទ្វារបន្ទប់​ តែមិនមានសំលេងតបជាមួយគាត់​ ភ្លាមៗនោះ​ រូបគាត់ក៏រុញទ្វារចូលទៅក្នុង​ ទើបដឹងថាជនរងគ្រោះដេកមិនកំរើក រួចក៏តេហៅរថយន្តសង្គ្រោះ ពេលដែលរថយន្តមកដល់ក្រុមគ្រូពេទ្យ​ ក៏បានពិនិត្យមេីល​ រួចប្រាប់ថា​ ជនរងគ្រោះស្លាប់បាត់ហើយ។

ក្រោយពីកេីតហេតុ​ ក៏បានរាយការណ៍ទៅកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍​ ដេីម្បីចុះដល់ទីតាំងកន្លែងកើតហេតុខាងលេី​ នឹងបានធ្វេីការទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច័យ ចុះមកធ្វេីការពិនិត្យ។ ក្រោយពីធ្វេីការពិនិត្យ​តាមលទ្ធផលជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិត​ នង សុវណ្ណរ័ត្ន​ បានបញ្ជាក់ថា ស្លាប់ដោយគាំងបេះដូង​ (អាចបណ្ដាលមកពីជំងឺបេះដូង)។

ក្រោយពេលបញ្ចប់ការពិនិត្យរួចមក​ កម្លាំងសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះខាងលេី​ ឲ្យទៅក្រុមគ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណីផងដែរ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com