ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកផ្តល់ជូនថវិកា៤៩០០ដុល្លារ ដល់ ឯកឧត្តម រាជ សុភទ្ទអនុរដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម ចូលរួមជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

(រាជធានីភ្នំពេញ)៖ស្របពេលដែលរាជធានីភ្នំពេញ តាមបណ្ដាខេត្តមួយចំនួនកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយ ក្នុងនោះ មានផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅ រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ និង ខេត្តកណ្ដាល ជាដើម ត្រូវបានលិចលង់ និង ផ្លូវជាតិមួយចំនួន ត្រូវបានផ្អាកចរាចរ ជាបណ្តោះអាសន្ន នោះ អាជ្ញាធរ បាននិងកំពុង រិះរកគ្រប់វិធានការដើម្បីរំដោះការ ជន់លិច ដោយសារជំនន់ទឹកភ្លៀងកុំអោយអូសបន្លាយ យូរនិងប៉ះពាល់ ដល់សុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។

ដើម្បីចូលរួមចំណែកជួយសម្រាកបញ្ហានេះ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹកនេះ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកបានផ្តល់ ថវិកា គ្រឿងឧបភោគ បរិភោគ ដល់ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម ខេត្តបាត់ដំបង់ សម្រាប់ជួយជាជំនួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នេះ ផងដែរ ។សកម្មភាពភាពនេះ បានឆ្លុះបង្ហាញអោយឃើញថា ខ្មែរ គឺ ចេះជួយខ្មែរគ្នាឯង នៅពេល ជួប ទុក្ខលំបាក ហើយ សង្ឃឹមថា បណ្តាសមាគម និងក្រុមហ៊ុនឯកជនផ្សេងៗ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកជួយដល់សង្គម ។

ជាក់ស្តែង សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ដឹកនាំសមាជិកបានផ្តល់ជំនួយរួមមាន៖ថវិកាចំនួន៤៩០០ដុល្លារ, អង្ករ២តោន,ជែលលាងដៃ៥០ ដប ,អាកុលដបធំ (500ml)ចំនួន ១១១ដប, អាកុលតូចចំនួន ៤៤៤ដប,ថ្នាំដុសធ្មេញ២០០ដើម,ក្រមា៣៣៣,ថ្នាំពេទ្យ Acetab Paracetamol 500mgចំនួន៧២ប្រអប់,ថ្នាំពេទ្យ Tonk-kkkចំនួន២៤ប្រអប់,ទឹកបរិសុទ្ធកម្ពុជា១០០កេះ, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៩៤យួរ,អាវរងា១១០អាវ,អាវរងា១១០អាវ ប្រគល់ជូនដល់ឯកឧត្តម រាជ សុភទ្ទធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាៗ ។

ក្នុងឱកាសទទួលជំនួយនេះ ឯកឧត្តម រាជ សុភទ្ទអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង់ បានសម្តែងនូវទឹកចិត្ត កោតសរសើរ ចំពោះសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) និងសមាជិកដែលបានចូលរួមសហការជាមួយអាជ្ញាធរ លើការងារសង្គម ផ្តល់ជំនួយជាអង្ករ សម្ភារៈផ្សេងទៀតជាច្រើនដល់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ក្នុងគ្រោះទឹកជំនន់ នេះ ។

ជាមួយគ្នានោះដែរ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ដល់ ប្រធានសមា
គម និងសមាជិករបស់សមាគម ដែលបានផ្ដល់ជូនថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងម្ភារៈផ្សេងទៀត ដើម្បីទុកបម្រុងសម្រាប់ ជួយដល់ពលរដ្ឋរងគ្រោះ ផ្សេងៗ ដែលកើតឡើង ជាយថាហេតុ នៅក្រសួងមហាផ្ទៃ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com