ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ទីតាំងលេងល្បែងដ៏ធំសម្បើមមាន២កន្លែងនៅក្នុងខេត្តរតនគិរីគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយសង្សយ័ជាឆ្នាំងបាយរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនេះហើយមើលទៅ?

ខេត្តរតនគីរី÷ ទីតាំងលេងល្បែងស៊ីសងដ៏ធំមានពីរកន្លែងដែលការភ្នាល់ចាក់ប្រាក់ម្តងរាប់សិបម៉ឺនដុល្លារក្នុងមួយថ្ងៃៗបានដំណើរការយ៉ាងរលូន

ទីតាំងទី១ ស្ថិតក្នុងភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី  ត្រង់ចំណុចភ្នំយោលនិងទីតាំងមួយកន្លែងទៀតលេងនៅក្នុងផ្ទះឈ្មោះ(តេបវណ្ណា ហៅអូនធំ) នៅក្នុងភូមិបឹងកន្សែង  ឃុំឡាបានសៀក  ក្រុងបានលុងខេត្តរតនគិរី  កន្លែងលេងល្បែងស៊ីសងទាំង២ខាងលើនេះមានអ្នកលេងល្បែងភ្នាល់ជាច្រើនមុខរួម÷

មានល្បែងភ្នាល់យូគី  អាប៉ោងឡូតូ
ជល់មាន់ ហ្គេម ។ល។។ មិនចេញកាស៊ីណូប៉ុន្មាននោះទេ

បេីតាមប្រភពបានប្រាប់ថាមូលហេតុដែលទីតាំងលេងល្បែងដ៏ធំទាំង២នេះបើកដំណើរការបានយ៉ាងរលូនគ្មានអ្នកណាហ៊ានបង្រ្កាបព្រោះមានអ្នករត់ការកាងនៅពីក្រោយខ្នងឈ្មោះ (តេបវណ្ណា ហៅអូនធំ) អតីតមេវរៈការពារព្រំដែនគោកក្នុងខេត្តរតនគិរីជាអ្នកគិតគូរសេដ្ឋកិច្ចដល់អាជ្ញាធរធំៗគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរតនគិរីជាប្រចាំគិតក្នុងមួយថ្ងៃៗជាង២០០០ពាន់ដុល្លារ
សម្រាប់យកទៅសែនជូនអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅទីនោះ។

គួរបញ្ជាក់ផងដែរថាអ្នកលេងល្បែងស៊ីសងធំជាងគេនៅក្នុងខេត្តរតនគិរីដែលមានឈ្មោះ
(តេបវណ្ណា ហៅអូនធំ) ជាអ្នកការងារនេះធ្លាប់ត្រូវបានសមត្ថកិច្ចថ្នាក់ក្រសួងចុះទៅបង្ក្រាបម្ដងរួចមកហើយតែបានផ្អាកបានតែរយះពេលពីទៅបីថ្ងៃប៉ុណ្ណោះត្រូវបានបើកដំណើរការលេងល្បែងស៊ីសងទឹកប្រាក់ទ្រង់ទ្រាយធំវិញបានយ៉ាងរលូនរហូតដល់សព្វថ្ងៃនេះគ្មានសមត្ថកិច្ចណាចុះហ៊ានបង្ក្រាបទៀតឡើយ។

បេីតាមប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋនៅរស់នៅក្បែរទីតាំងលេងល្បែងប្រាប់អ្នកសារព័ត៌មានយើងថាកន្លែងលេងល្បែងខាងលើនេះសង្សយ័ជាឆ្នាំងបាយរបស់ក្រុមអ្នកមានអំណាចគ្រាក់ៗប្រចាំនៅក្នុងខេត្តនេះហេីយមេីលទៅបានជាកាងនៅរោយខ្នងជាថ្នូរនឹងប្រយោជន៍ជាការបង់ប្រាក់ចាំថ្ងៃនិងប្រចាំខែ។

ពលរដ្ឋបានសំណួរពរដល់ឯកឧត្តម ថងសាវុន អភិបាលនៃគណះអភិបាលខេត្តរតនគីរី នឹងឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការខេត្តមេត្តាមានវិធានការបង្ក្រាបផង
ដេីម្បីអនុវត្តិគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចដឹងហើយថាកាលណាទឹកដីណាមានល្បែងស៊ីសងកេីតឡេីងច្បាស់ណាស់ប្រាកដជាឥនឹងមានចោរ លួច ឆក់ ប្លន់ កើតឡើងជាក់ជាមិនខានឡើយ៕អត្ថបទ÷ពូឃ្លោក រូបភាពពលរដ្ឋ

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com