ទីតាំងលេងល្បែងដ៏ធំសម្បើមមាន២កន្លែងនៅក្នុងខេត្តរតនគិរីគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយសង្សយ័ជាឆ្នាំងបាយរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនេះហើយមើលទៅ?
ខេត្តរតនគីរី÷ ទីតាំងលេងល្បែងស៊ីសងដ៏ធំមានពីរកន្លែងដែលការភ្នាល់ចាក់ប្រាក់ម្តងរាប់សិបម៉ឺនដុល្លារក្នុងមួយថ្ងៃៗបានដំណើរការយ៉ាងរលូន
ទីតាំងទី១ ស្ថិតក្នុងភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចភ្នំយោលនិងទីតាំងមួយកន្លែងទៀតលេងនៅក្នុងផ្ទះឈ្មោះ(តេបវណ្ណា ហៅអូនធំ) នៅក្នុងភូមិបឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី កន្លែងលេងល្បែងស៊ីសងទាំង២ខាងលើនេះមានអ្នកលេងល្បែងភ្នាល់ជាច្រើនមុខរួម÷
មានល្បែងភ្នាល់យូគី អាប៉ោងឡូតូ
ជល់មាន់ ហ្គេម ។ល។។ មិនចេញកាស៊ីណូប៉ុន្មាននោះទេ
បេីតាមប្រភពបានប្រាប់ថាមូលហេតុដែលទីតាំងលេងល្បែងដ៏ធំទាំង២នេះបើកដំណើរការបានយ៉ាងរលូនគ្មានអ្នកណាហ៊ានបង្រ្កាបព្រោះមានអ្នករត់ការកាងនៅពីក្រោយខ្នងឈ្មោះ (តេបវណ្ណា ហៅអូនធំ) អតីតមេវរៈការពារព្រំដែនគោកក្នុងខេត្តរតនគិរីជាអ្នកគិតគូរសេដ្ឋកិច្ចដល់អាជ្ញាធរធំៗគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តរតនគិរីជាប្រចាំគិតក្នុងមួយថ្ងៃៗជាង២០០០ពាន់ដុល្លារ
សម្រាប់យកទៅសែនជូនអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅទីនោះ។
គួរបញ្ជាក់ផងដែរថាអ្នកលេងល្បែងស៊ីសងធំជាងគេនៅក្នុងខេត្តរតនគិរីដែលមានឈ្មោះ
(តេបវណ្ណា ហៅអូនធំ) ជាអ្នកការងារនេះធ្លាប់ត្រូវបានសមត្ថកិច្ចថ្នាក់ក្រសួងចុះទៅបង្ក្រាបម្ដងរួចមកហើយតែបានផ្អាកបានតែរយះពេលពីទៅបីថ្ងៃប៉ុណ្ណោះត្រូវបានបើកដំណើរការលេងល្បែងស៊ីសងទឹកប្រាក់ទ្រង់ទ្រាយធំវិញបានយ៉ាងរលូនរហូតដល់សព្វថ្ងៃនេះគ្មានសមត្ថកិច្ចណាចុះហ៊ានបង្ក្រាបទៀតឡើយ។
បេីតាមប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋនៅរស់នៅក្បែរទីតាំងលេងល្បែងប្រាប់អ្នកសារព័ត៌មានយើងថាកន្លែងលេងល្បែងខាងលើនេះសង្សយ័ជាឆ្នាំងបាយរបស់អាជ្ញាធរមូលដ្ឋានប្រចាំនៅក្នុងខេត្តនេះហេីយមេីលទៅបានជាមិនបង្ក្រាបជាថ្នូរនឹងប្រយោជន៍ជាការបង់ប្រាក់ចាំថ្ងៃនិងប្រចាំខែ។
ពលរដ្ឋបានសំណួរពរដល់ឯកឧត្តម ថងសាវុន អភិបាលនៃគណះអភិបាលខេត្តរតនគីរី នឹងឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការខេត្តមេត្តាមានវិធានការបង្ក្រាបផង
ដេីម្បីអនុវត្តិគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចដឹងហើយថាកាលណាទឹកដីណាមានល្បែងស៊ីសងកេីតឡេីងច្បាស់ណាស់ប្រាកដជាឥនឹងមានចោរ លួច ឆក់ ប្លន់ កើតឡើងជាក់ជាមិនខានឡើយ៕អត្ថបទ÷ពូឃ្លោក រូបភាពពលរដ្ឋ