ខេត្តកណ្តាល÷ប្រជាពលរដ្ឋ៧ភូមិមានគ្នាប្រមាណ៣០០នាក់តំណាងឲ្យ៣៥៦គ្រួសារស្ថិតនៅក្នុង
ភូមិក្រាំងក្រូច ភូមិព្រៃទទឹង ភូមិខ្លុង ភូមិអង្គស្រែពោធិ៍ ភូមិគោល ភូមិអង្គតាសិត ឃុំទួលសេរី
ស្ថិតក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ។
សម្តែងការមិនសប្បាយចិត្តទៅនឹងទាហានមួយក្រុមដែលបានមកបោះទីតាំងលេីដីពួកគាត់ដែល
អាស្រ័យផលនឹងកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះនឹងបានសំណូមពរដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយអន្តរាគមន៍និងចេញប្លង់កម្មសិទ្ធិជូនពួកគាត់ផង។
ប្រជាពលរដ្ឋបានបន្ថែមទៀតថាកាលពីព្រឹកថ្ងៃទី ២២ខែតុលាឆ្នាំ ២០២០ ខាងសូរិយោដីខេត្តកណ្ដាលបានមកបង្ហោះត្រូនបាញ់ជីភីអេសដើម្បីវាស់ដីជូនប្រជាពលរដ្ឋក៏ត្រូវបានទាហានមួយក្រុមនោះគំរាមបាញ់ទំលាក់ត្រូនប្រសិនបើនៅតែបង្ហោះបន្តទៀត។
ពលរដ្ឋប្រមាណ ៣០០នាក់តំណាងឱ្យ ៣៥៦ គ្រួសារដែលរស់នៅឃុំទួលព្រេចស្រុកអង្គស្នួលខេត្តកណ្ដាលបានចោទប្រកាន់ទៅលោកឧត្តមសេនីយ៍ឯក សូសុខ ចាន់ នាយកសាលាបច្ចេកទេសសម្ដេចតេជោហ៊ុនសែនទន្លេកាទិល
បេីតាមការបញ្ជាក់ពីទាហានប្រាប់ថាពួកគាត់
មកកាន់កាប់ដីនេះមានទំហំ២៨០០៣១៤ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិចំនួន ៥រួមមាន÷ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត
ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ស្ថិតនៅឃុំទួលព្រេចដោយមានចំណារឯកភាពពីឯកឧត្តម
ឆាយវ៉ាន់នឿន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រីជាដីសម្បត្តិឯកជនរបស់រដ្ឋនៃក្រសួងការពារជាតិ។
ខណះនោះប្រជាពលរដ្ឋប្រមាណ៣០០នាក់បានលេីកគ្នាមកបិទផ្លូវជាតិលេខ៥១ទាំងស្រុងអស់រយះពេល៣០នាទីទេីបគេសង្កេតឃេីញ ឯកឧត្តម
សុខចិន្តាសោភា ប្រធានក្រុមការងារចុះជួយស្រុកអង្គស្នួលនឹងលោកអភិបាលស្រុកអង្គស្នួលដឹកនាំកងកំលាំងចំណុះរដ្ឋបាលស្រុកមកសម្របសម្រួល
នឹងណែនាំឲ្យពួកគាត់បេីកផ្លូវឡេីងវិញដេីម្បីសម្រួលចរាចរណ៍ដល់អ្នកធ្វេីដំណេីរ
នឹងឲ្យភាគីទាំងសងខាងយកឯកសារដែកពាក់ពាន្ធ័ទៅដោះស្រាយគ្នានៅសាលាស្រុកអង្គស្នួលពេលនោះប្រជាពលរដ្ឋក៏បានយល់ព្រមនឹងបេីកផ្លូវឡេីងវិញ។
ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំង៧ភូមិស្ថិតក្នុងឃុំទួលព្រេចទៅលើឧត្តមសេនីយ៍ឯក សូសុខចាន់
នាយកសាលាបច្ចេកទេសសម្ដេចហ៊ុនសែនទន្លេកាទិលអង្គភាពយើងខ្ញុំពុំអាចទំនាក់ទំនងសុំការបកស្រាយបាននោះទេ។អត្ថបទ+រូបភាព÷សុភណ្ឌ័