ភំ្នពេញ៖ នាព្រឹកម៉ោង៦ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលដោយប្រទះឃើញស្រ្តីម្នាក់បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង ឋិតនៅផ្លូវបេតង់ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
មុនកើតហេតុ បងប្អូនប្រជាពលរដ្ឋបានប្រាប់ថា បានតេទៅស្រ្តីដែលបានសម្លាប់ខ្លួននិងដែរ តែមិនលើក ក៏បានទៅមើលដល់បន្ទប់ ក៏ស្រាប់តែឃើញសពដែលបានចងកដោយក្រម៉ា និងបង្អួច សភាពសព ហើម ស្អុយ រលួយបាត់ទៅហើយ។
បើយោងតាមសម្តីរបស់ប្តី ឈ្មោះ ពុន ធា បានប្រាប់ថា ប្រពន្ធគាត់ឈ្មោះ ប៊ុន សុខា អាយុ៣៣ឆ្នាំ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុនកើតហេតុ គាត់បានយកប្រពន្ធទៅព្យាបាលនៅឯស្រុកអស់រយះពេល១ខែ ដោយមានជំងឺ ក្រពះ និងពោះវេន ធ្ងន់ធ្ងរ បន្ទាប់ពីបានព្យាបាលបានធូរបន្តិចមក គាត់ក៏អោយប្រពន្ធរបស់គាត់ទៅភ្នំពេញ និងធ្វើការងារធម្មតាវិញនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយនៅថ្ងៃនេះទី២៥ ខែសីហា ឆ្នាំ២០១៩ គាត់បានទទួលដំណឹងថា ប្រពន្ធរបស់គាត់បានស្លាប់ដោយសារចងក ដោយបន្សល់ទុកនៅ បណ្តាំចុងក្រោយថា«« សូមទោសអ្នកម៉ែ សូមទោសបងៗ អរគុណសម្រាប់ក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា កូនស្រីម្នាក់នេះមិនល្អទេ អោយអូនសូមទោសប្តី ល្អណាស់ តែអូនទេដែរមិនល្អ អោយអូនសូមទោសបើមានជាតិក្រោយពិតសូមសងបងវិញ»»
ក្រោយកើតហេតុ ប្តីនិងបងប្អូនសាច់ញាតិគាត់បានទទួលយកសាកសពទៅធ្វើការបូជាតាមប្រពៃណីជាតិនិងសាសនា នៅឯស្រុកកំណើត ខេត្តកំពង់ចាម។