ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អ្នកសារព័ត៌មានពីនាក់ត្រូវដំបងអ្នកកាងកន្លែងជល់មាន់រងរបួសធ្ងន់នឹងស្រាលមកដាក់ពាក្យបណ្តឹងសម្ថកិច្ចរុញពីមួយទៅមួយសង្សយ័ទឹកនឹងត្រីនឹង

(ខេត្តស្ទឹងត្រែង)អ្នកសារព័ត៌មាន០២នាក់ត្រូវក្រុមអ្នកការពារល្បែងស៊ីសងខុសច្បាប់វាយរងរបួស ហើយយកទូរស័ព្ទពីជនរងគ្រោះអស់៤គ្រឿងនៅថ្ងៃទី២៥តុលា។តែអ្វីដែលហួសចិត្ត! ពេលមកប្ដឹងសមត្ថកិច្ចខេត្តស្ទឹងត្រែងទាំងនគរបាលនិងប៉េអឹម គេចមិនព្រមទទួលពាក្យបណ្ដឹង។

ចុងក្រោយអ្នកសារព័ត៌មានជនរងគ្រោះក៏បានសម្រេចចិត្តមកដាក់ពាក្យប្តឹងនៅអយ្យការតុលាការខេត្តស្ទឹងត្រែងទាមទារសំណងជំងឺចិត្តចំនួន៤០.០០០$ ។

ជនរងគ្រោះទី១ឈ្មោះ ជា ទូច ភេទប្រុសអាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ{ភ្នែកម្នាស់PNM} ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
(របួសស្រាល) បាត់បង់ទូរស័ព្ទ៣គ្រឿង។
ទី២ឈ្មោះ វុធ សុភ័ក្រ ភេទប្រុសអាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន{កូនខ្មែរម្ចាស់ប្រទេស} មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ។
(របួសធ្ងន់)បាត់បង់ទូរស័ព្ទដៃ១គ្រឿងផងដែរ។

ជនរងគ្រោះបានប្រាប់នៅល្ងាចថ្ងៃទី២៦.១០.២០២០ថា៖ ពួកខ្លួនពិតជាហួសចិត្តជាខ្លាំងចំពោះ អាជ្ញាធរនិងសមត្ថកិច្ចខេត្តស្ទឹងត្រែង…!។
ដែលហាក់បីដូចជាត្រូវគ្នាជាប្រព័ន្ធ ជាមួយម្ចាស់ទីតាំងបនល្បែង និងក្រុមអ្នកញៀនល្បែង។

ពោលគឺ!ក្រោយបង្កហេតុ ជនរងគ្រោះបានបើករថយន្តដើរប្ដឹង ទៅសមត្ថកិច្ចពាក់ព័ន្ធ។
ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយអោយទេ..?ដោយដេញពីមួយទៅមួយ។

ជនរងគ្រោះថា៖ ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង វ៉ៃប្លន់យកទូរស័ព្ទ គឺបានមកដាក់ពាក្យបណ្ដឹង។
នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ!? ។

ហើយមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង ។
ពេលមកដល់កន្លែងអធិការ គឺពុំមានអ្នកទទួលបណ្ដឹងទៀត! ដោយគេតម្រូវអោយទៅប្ដឹងនៅកន្លែងPMវិញ។

បន្ទាប់មកទៀតពួកខ្លួន បានមកប្ដឹងនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត។
ស្រាប់តែមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹង នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង! ។
នៅពេលបើករថយន្តមកដល់ PMក្រុងស្ទឹងត្រែង បែរជាគ្មានមនុស្សនៅ ដោយមន្ត្រីទាំងនោះ គេចពីពួកខ្លួនដែលមកប្ដឹង…!។

ព្រោះតែដើរប្ដឹងទៅ៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង និងមិនមានចំណាត់ការ រកយុត្តិធម៌ឱ្យពួកខ្លួន។

ទើបនៅល្ងាចថ្ងៃទី២៦.១០.២០២០ ជនរងគ្រោះ បានសម្រេចមកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតែម្ដង ដោយទាមទារសំណងជំងឺចិត្តចំនួន៤០.០០០$(បួនម៉ឺនដុល្លារ)។

ជនរងគ្រោះអះអាងថា៖ ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
គឺបើកលេងល្បែងចាក់លុយធំ លេងជាប្រចាំខួបប្រាំងខួបវស្សា មិនដែលមានសមត្ថកិច្ចចុះបង្ក្រាបឡើយ..!។

ដោយមានម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង (ហៅកង) ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ជនរងគ្រោះទាំង២នាក់ បានជិៈរថយន្ត១គ្រឿង ។
ចុះទៅយកព័ត៌មាននៅចំណុចទីតាំងបនល្បែងខាងលើ ។
លុះមកដល់ក៍ឃើញក្រុមអ្នកញៀនល្បែងកំពុងលេងល្បែងភ្នាល់ហ៊ោរកញ្ច្រៀវ ឡើងទ្រហឹងអឺងកង។

ភ្លាមនោះពួកខ្លួនបានរាយការណ៍ទៅលោកស្នងការខេត្ត ប៉ុន្តែច្រើនម៉ោងហើយមិនមានសមត្ថកិច្ចចុះបង្ក្រាបទេ..?។

ទើបខ្លួនចូលទៅដល់ជិតវង់បនល្បែងនោះ បណ្ដាលឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែង ក្ដៅក្រហាយ!។
នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវ៉ៃដំទៅលើជនរងគ្រោះទាំង២នាក់ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។
រួចក្រុមជនដៃដល់បានឆក់ប្លន់យកទូរស័ព្ទដៃពីពួកគេអស់៤គ្រឿង យកទៅបាត់តែម្ដង លុះមកប្ដឹងសមត្ថកិច្ចគ្មានអ្នកទទួល..?។ សង្ឃឹមថានឹងមានការបកស្រាយជុំវិញករណីប្រើហឹង្សារលើអ្នកសារពត៍មាននេះពីសមត្តកិច្ចពាក់ពន្ធ័។ប្រភពគេហទំពរ័ដើមរាំង!

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com