រាជធានីភ្នំពេញ÷ ក្រុមហ៊ុនអិនអេសហ្សេតវើលដ៏ បានរៀបចំកម្មវិធីរាត្រីស្រមោលស “Super Gala Dinner” ដែលជារាត្រីដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ២០២០ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច។
ក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ NSZ World បានប្រារព្វវិធីអបអរសាទរនៅភាពជោគជ័យរបស់ដៃគូរអាជីវកម្មរបស់ខ្លួនដ៍ធំមួយ នៅសណ្ឋាគារ The Terrace TK Phnom Penh. ក្នុងព្រឹត្តិការណ៏នោះមានថ្នាក់ដឹកនាំឆ្នើម៩រូប ដែរទទួលគ្រឿងឥស្សរិយយស ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា លើវិស័យធុរះកិច្ចទីផ្សារបណ្តាញ ។
ក្នុងចំណោមថ្នាក់ដឹកនាំឆ្នើម៩រូប មានលោក ទេព តុលា នាយករដ្ឋបាលនៃក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ ក៍ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់ មហាសេនា ដែរបំពាក់ដោយ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធធុរៈកិច្ចទីផ្សារបណ្តាញកម្ពុជា។
លោកបានបន្តរទៀតថា មុននឹងរូបលោកបានចូលធ្វើការងារនៅក្រុមហ៊ុនអិនអេសហ្សេតវើល ដោយសារ មានការអាណិត អាសូរពីលោក លី សីនន្ទ អគ្គនាយកក្រុមហ៊ុន
អិនអេសហ្សេតវើល ដែរបានផ្ចង់ផ្តើមអោយរូបលោកធ្វើការនៅក្រុមហ៊ុនជាមួយទើបរូបលោកក៏បានមើលឃើញឪកាស ក៍ខិតខំប្រឹងប្រែងតស៊ូរហូតធ្វើអោយរូបលោក ទទួលបានលទ្ធផខ្ពស់ និងធំធេងនៅក្នុងក្រុមហ៊ុន អិនអេសហ្សេតវើលដ៍ ដែលរូបលោកទទួលបានតំណែងជា Director ជាតំណែងខ្ពស់ក្នុងចំណោមតំណែងទាំង៧ របស់ក្រុមហ៊ុន រួមទាំងទទួលបានមុខងារជា នាយករដ្ឋបាលនៃក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ផងដែរ។ ក្នុងចំណោមនោះរូបលោកបានប្រាក់ចំណុលចាប់ពី ១០០០០ ដុល្លា ទៅ ២០០០០ ក្នុងមួយខែ ដូចតាមប្រសាសរបស់អគ្គនាយកក្រុមហ៊ុនបានប្រកាសជូនអ្នកសារព័ត៌មានក្នុងពិធីទទួលពានផងដែរ។
បច្ចុប្បន្ននេះរូបលោកបានផ្លាស់ប្តូរ ជីវភាពបានល្អប្រសើរ ទទួលបានភាពជោគជ័យនេះដោយមានការគាំទ្រពីក្រុមគ្រួសារ ពីមិត្តភ័ក្ត រួមទាំងបងប្អូនថ្នាក់ដឹកនាំអាជីវកម្មរាប់ពាន់នាក់ ដែរបានចូលរួមសហការ និងទទួលយកការដឹកនាំពីរូបលោករយៈពេលជាង១ឆ្នាំកន្លងមកនេះ។
ថ្នាក់ដឹកនាំរូបនេះមានការតាំងចិត្តខ្ពស់ក្នុងគោលដៅ បណ្តុះបណ្តាលដៃគូរ រួមទាំងអាជីវកម្ម អោយមានចំណេះចំនាញយ៉ាងពិតប្រាកដ ក្នុងការធ្វើអាជីវកម្ម។
លទ្ធផលពិតៗ និងដឹកនាំដៃគូរអាជីវកម្មទាំងអស់អោយសម្រេចបានជោគជ័យដើម្បីរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច ស្របតាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែរដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ។
ជាចុងបញ្ចប់សូមអរគុណ លោក អគ្គនាយក ងគ្គនាយករង ក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ ដែរបានបង្កើតឪកាសមួយនេះឡើង បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជា ហើយក៏សូមអរគុណដល់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធធុរៈកិច្ចទីផ្សារបណ្តាញកម្ពុជា ដែរមានការគាំទ្រ និងលើកទឹកចិត្តដល់អ្នកអាជីវកម្ម ខ្នាតតូចនិងមធ្យមនៅកម្ពុជា ជាពិសេស
សូមអរគុណបងប្អូនរួមអាជីបទាំងអស់ដែលបានចូលរួមគាំទ្រសហការណ៏រកស៊ីជាមួយរូបលោកផងដែរ។