ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សាលាដំបូងភ្នំពេញបញ្ជូនសំណុំរឿង ឧត្តមសេនីយ៍ផ្កាយ ២ក្លែងក្លាយ ឈ្មោះ សេង សុភ័ក្ដ្រ ទៅជំនុំជំម្រះ

(រាជធានីភ្នំពេញ)៖ ចៅក្រមជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងបញ្ជូនសំណុំរឿង លើជនជាប់ចោទឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ករណីគំរាមកំហែងថានឹងសម្លាប់ គំរាមកំហែងហែកកេរ្តិ៍ ,ឆបោក និងកាន់កាបប្រើប្រាស់អាវុធខុសច្បាប់ ឆបោកប្រាក់ និងក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) នឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ។ នេះបើយោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជនីភ្នំពេញ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើ ពាក់ព័ន្ធករណី គំរាមសម្លាប់ ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងបានប្រើប្រាស់តួនាទីជា ឧត្តមសេនីយ៍ទោ (ផ្កាយ២) ទៅបញ្ចុះបញ្ចូល ជនរងគ្រោះឲ្យបង់លុយក្នុងម្នាក់ៗ ជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យជនជាប់ចោទរត់ការចូលធ្វើនគរបាលនៅក្រសួងមហាផ្ទៃ។

ក្នុងសំណុំរឿងនេះ ជនរងគ្រោះ និងសាធារណៈជន សង្ឃឹមយ៉ាងមុតមំាថា តុលាការនឹងអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់តឹងរឹងដើម្បីធានាឲ្យបាននូវភាពយុត្តិធម៍ ជៀសវាងជនជាប់ចោទត្រូវបានរួចខ្លួនដោយសារការសូកប៉ាន់ ឬដោយអន្តរាគមន៍ដោយប្រការណាមួយជាចំពោះការអនុវត្តច្បាប់របស់តុលា ដែលបង្ករឲ្យមានព្យសនកម្មដល់សង្គម និងការធ្លាក់ចុះប្រព័ន្ធយុត្តិធម៌ ពលរដ្ឋលែងទុកចិត្តលើវិស័យុត្តិធម៌ ដែលផ្ទុយពីគោលនយោបាយចតុកោនរបស់រាជរដ្ឋាភិបាល សង្ឃឹមតុលាការនឹងអនុវត្ត ច្បាប់ផ្តន្ទាទោសជនជាប់ចោទខាងលើតាមច្បាប់កំណត់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com