ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

តុលាការ សម្រេចប្រគល់លោកស្រី ទ្រី សុផានិត អោយក្រុមគ្រួសារមើលថែរក្សា

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់អោយដឹង​ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ​នេះថា​ ឯកឧត្តម​ តាំង​ ស៊ុនឡាយ​ ប្រធានសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចប្រគល់លោកស្រី ទ្រី សុផានិត បងស្រីបង្កើតលោកស្រី ទ្រី ដាណា អោយក្រុមគ្រួសារមើលថែរក្សាវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ ។

គួររំលឹកថា មានមតិមួយចំនួន លើកឡើង ថា លោកស្រី ទ្រី ដាណា ថៅកែលក់ពេជ្រដ៏ស្តុកស្តម្ភ និង តែងតែធ្វើសកម្មភាពមនុស្សធម៌ ហេតុអ្វី បែរជាមកប្តឹងបងស្រីបង្កើត គឺ លោកស្រី ទ្រី សុផានិត គ្រាន់តែរឿងបរិហារកេរ្តិ៍ បែបនេះ ? ។

ក្រឡេកមកមើលខ្លឹមសារសំខាន់ នៃដីកាបង្គាប់អោយនាំខ្លួនលោកស្រី ទ្រី សុផានិត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វិញ របស់លោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទើបដឹងមូលហេតុច្បាស់លាស់ ដែលនាំអោយតុលាការចេញដីកាបង្គាប់អោយនាំខ្លួន នេះ ។
សំអាងហេតុនៃការចេញដីកាបង្គាប់អោយនាំខ្លួន នេះ គឺ ៖

១-តាមសេចក្តីស្នើសុំលើកពេលចូលឆ្លើយបំភ្លឺ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកស្រីមេធាវី សួង ថាវី អះអាងតាមពាក្យកូនក្តី ទ្រី សុផានិត មិនអាចចូលខ្លួនមកបំភ្លឺបាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបញ្ហាសុខភាព «ផ្តាសាយធំ» នោះ ប៉ុន្តែតាមភស្តុតាងដែលទទួលបាន បង្ហាញអោយឃើញថា នៅថ្ងៃទី១១ , ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះ ទ្រី សុផានិត បានបង្ហោះការថតផ្សាយផ្ទាល់លើការលក់ផលិតផលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញអោយឃើញថា សាម៉ីខ្លួនមិនបានឈឺ ឬ មានបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាព «ផ្តាសាយធំ» ដូចការអះអាងនោះទេ ។ ចេតនាភូតកុហកនេះ ស្តែងចេញនូវអត្តចរិតរឹងរូស ប្រឆាំងការបង្គាប់អោយចូលខ្លួនរបស់តុលាការ គប្បីចាត់វិធានការនាំខ្លួនឈ្មោះ ទ្រី សុផានិត មកសាកសួរតាមនីតិវិធី ។

ជាមួយគ្នានេះ លោកស្រី ទ្រី សុផានិត មិនមែនជាប់ចោទតែបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈមួយទេ ពោលគឺ តុលាការបានចោទប្រកាន់លោកស្រី ទ្រី សុផានិត ចំនួន៣បទល្មើស គឺ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។

ទន្ទឹមនោះ មជ្ឈដ្ឋានជាច្រើនសង្កេតឃើញថា ពេលដែលសមត្ថកិច្ចទៅនាំខ្លួនលោកស្រី ទ្រី សុផានិត គឺ លោកស្រី បាន Live លើបណ្តាញសង្គមហ្វេសប៊ុកជាធម្មតា តែពេលនាំមកដល់តុលាការ បែរជាដួលសន្លប់ទៅវិញ ។

ពេលនេះ តុលាការកំពុងបន្តនីតិវិធី និង រង់ចាំលទ្ធផលពីខាងមន្ទីរពេទ្យ ថា តើលោកស្រី ទ្រី សុផានិត ឈឺអ្វីអោយពិតប្រាកដ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com