រាជធានីភ្នំពេញ÷ បុរសម្នាក់បានចងកស្លាប់បាត់បង់ជីវិតដោយមិនដឹងមូលហេតុនៅក្នុងបន្ទប់ជាន់ទី៤មួយកន្លែងសមត្ថកិច្ចនិងម្ចាស់ផ្ទះដូចជាមានអ្វីលាក់បាំងពីអ្នកយកព័តិ៏រួចដឹកសពចេញភ្លាមៗ
បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ០៦និង ០០នាទីថ្ងៃទី ១៤ ខែវិច្ឆិការឆ្នាំ ២០២០ ស្ថិតនៅចំណុចផ្ទះលេខ១០ផ្លូវលេខ ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញរថយន្តពេទ្យបានមកដល់ទីតាំងកន្លែងកើតហេតុទើបដឹងថាមានមនុស្សស្លាប់នៅក្នុងផ្ទះលេខ១០ខាងលើ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាងនិងបងប្អូនក្រុមអ្នកសារព័ត៌មានចុះមកផ្ដិតយករូបភាពនៅទីតាំងកន្លែងកើតហេតុ។ ខណៈនោះដែរគេអង្កេតឃើញមានវត្តមានលោកមេប៉ុស្តិ៍បឹងព្រលឹត នៅក្នុងហេតុការណ៍នេះដោយមិនផ្តល់បទសម្ភាស ចំពោះករណីបុរសម្នាក់ចងកស្លាប់ខាងលើនេះសមត្ថកិច្ចមានការបិទបាំងមិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានយើងធ្វើការសាកសួរព័ត៌មានបានទេដោយហាមមិនអោយផ្សព្វផ្សាយថាជារឿងឈ្លោះគ្នាក្នុងគ្រួសាររបស់គេ ។ដែលបុរសខាងលើចងកស្លាប់សង្ស័យករណីឃាតកម្មសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងព្រលឹតបិទបាំងព័ត៌មានប្រញាប់ហៅរថយន្តពេទ្យមកដឹកសពជនរងគ្រោះប្រញាប់ប្រញាល់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយចំពោះករណីបុរសស្លាប់ខាងលើនេះដែរ ក្រុមអង្គភាពសារព័ត៌មានយើងព្យាយាមសាកសួរសមត្ថកិច្ចនគរបាលដែរប៉ុន្តែលោកមិនប្រាប់ព្យាយាមបិទបាំងព័ត៌មាន ដូច្នេះក្រុមការងារអង្គភាពសាព័ត៌យើងមានតែសរសេរធ្វើការផ្សព្វផ្សាយតាមអ្វីដែលបានមើលឃើញប៉ុណ្ណោះ ចំពោះការស្លាប់យ៉ាងណានោះយើងពុំអាចដឹងបានទេ គេសង្ស័យថាជាករណីឃាតកម្មសមត្ថកិច្ចហៅរថយន្តពេទ្យមកដឹកសពគេចពីក្រុមអ្នកសារព័ត៌មានចេញទៅបាត់៕