(ខេត្តកណ្តាល)៖ ស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងក្រោយជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តហេតុការបង្កភ្ញាក់ផ្អេីលនាយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង០០ និង០៥នាទី ត្រង់ចំណុចភ្លើងស្តុបផ្លូវ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សម្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ តាំង ស៊ីគុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ កណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍សមត្ថកិច្ចជំនាញខេត្តកណ្តាល មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FZ-4991(មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ចាន់ស្រីនី ភេទស្រី អាយុប្រហែល ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ(ស្លាប់ត្រូវបានយកសពទៅតម្កល់ទុកនៅវត្តព្រែកសំរោងរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី) ម៉ូតូបើកឆ្លងផ្លូវក្នុងទិសដៅពី កើត ទៅលិច ក៏បានបុក ជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AR-9582 អ្នកបើករថយន្តឈ្មោះតាំង ស៊ីគុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន) រថយន្តបើកបរក្នុងទិសដៅពី ជើង ទៅ ត្បូង បុកពេញទំហឹងបណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងតែម្តង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមតិវិធីច្បាប់៕អត្ថបទពូឃ្លោក