(ខេត្តរតនគីរី)÷ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរីបានដាក់ការសង្ស័យទៅលើឯកឧត្តម ថងសាវុនអភិបាលខេត្តនិងឧត្តមសេនីយ៍ទោ យិនចំណានស្នងការនគរបាលខេត្តរតនគិរីពាក់ព័ន្ធទៅនឹងវង់ល្បែងស៊ីសងខុសច្បាប់ដ៏ធំសម្បើមចំនួនពីរកន្លែងរួមមាន អាប៉ោង យួរគី ជល់មាន់។ល។
ទីតាំងទី១÷ ស្ថិតនៅក្នុងភូមិភ្នំធំ ឃុំយក្សឡោមក្រុងបានលុង ខេត្តរតនគិរី ចំណុចភ្នំយោល
ទីតាំងទី÷ ២ ស្ថិតនៅក្នុងផ្ទះឈ្មោះ តេបវណ្ណា
(ហៅអូនធំ)ក្នុងភូមិបឹងកន្សែង ឃុំឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
ប្រភពច្បាស់ការបានឲ្យដឹងថារាល់ការភ្នាល់ម្តងៗ
ខ្ទង់រាប់ពាន់ដុល្លារហេីយក្នុងមួយថ្ងៃៗប្រហែល៧០០០០ដុល្លារឯណោះមិនចាញ់Casinoនោះទេ ដែលមានឈ្មោះ
តេប វណ្ណា (ហៅអូនធំ)ជាអ្នករត់ការបិទបាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងអាណាចក្រខេត្តរតនគីរីជាប់ព្រំដែន។
ប្រភពបានបន្តទៀតថាទីតាំងល្បែងសុីសងខុសច្បាប់នេះដំណេីរទៅបានដោយរលួនដោយមានអ្នកមេីលផ្លូវឈ្មោះ តន ឈ្មោះ ចាន់តារាឈ្មោះ មករា ឈ្មោះ ហ្វុង ជាអ្នកមេីលការ
ខុសត្រូវទីតាំងល្បែងសុីសងនឹងក៏ជាម្ចាស់ភាគហ៊ុនដែរ។
យោងតាមសម្តីប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលេីឯកឧត្តម ថងសាវុន អភិបាលខេត្តនឹងឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការនគរបាលខេត្តរតនគីរីអាចជាប់ពាក់ពន្ធ័ទៅនឹងទីតាំងល្បែងសុីសងខុសច្បាប់ដ៏ធំចំនួនពីកន្លែងនេះជាថ្នូរនឹងលាភសក្ការៈដ៏ច្រើនសន្ធឹកសន្ធាប់ហើយមើលទៅ បានជាមិនមានវិធានការបង្ក្រាបទាល់តែសោះ។
ប្រជាពលរដ្ឋបានសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយមានវិធានការបង្ក្រាបទីតាំងបនល្បែងដ៏ធំទាំងពីរកន្លែងនេះផងដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋស្លូតត្រង់៕ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០អត្ថបទ_ពូឃ្លោក