ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

មិនដឹងថាលោកចៅសង្កាត់ចោមចៅទី១ដឹកនាំរបៀបណាបានជាមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនទាមទារដកលោកចៅសង្កាត់ក្រវាត់ចោល

រាជធានីភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ១ គណបញ្ជាការឯកភាពសង្កាត់ចោមចៅ១ និងមេភូមិទាំងអស់ នៅក្នុងសង្កាត់ចោមចៅ១ ផ្តិតមេដៃ ទៅ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ស្នើសុំផ្លាស់ប្តូរ លោក កង វង ដែលជាចៅសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ដោយកន្លងមក តាមរយៈការដឹកនាំរបស់ លោក កង វង ចៅសង្កាត់ធ្វើអោយមន្ត្រីក្រោមឳវាទ មានការអស់ជំនឿទុកចិត្ត លើលោកចៅសង្កាត់ ដោយមានហេតុផលដូចខាងក្រោម៖

១ មានអាកប្បកិរិយា និងសីលធម៌មិនសមរម្យ ដោយតែងតែជេរប្រមាថតិះដៀល និងមើលងាយមកលើ មន្ត្រីក្រោមឳវាទ។

២ មានការប្រកាន់បក្ខពួក ដែលនាំអោយបែកបាក់សាមគ្គី និងឯកភាពផ្ទៃក្នុង។

៣ មិនចេះបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ និងមន្ត្រីក្រោមឳវាទ។

៤ មានភាពពុករលួយ (ប្រាក់ចំណូល និងសម្ភារៈផ្សេងៗ មិនបានធ្វើការបែងចែកដល់កូនចៅ)។

៥ ទិសដៅការងារអ្វីមួយ មិនមានដាក់ក្នុងកិច្ចពិភាក្សានៅក្នុងអង្គប្រជុំនោះទេ គឺធ្វើការងារដោយអត្តនោម័តដោយខ្លួនឯង។

៦ គ្មានចរិកភាពជាអ្នកដឹកនាំរដ្ឋបាលសាធារណៈ និងសហគមន៍។

៧ ចំពោះការងារសាធារណៈ មានការយឺតយ៉ាវ និងពន្យាពេលវេលាអោយយូរដើម្បីទារប្រាក់ពីប្រជាពលរដ្ឋ។

៨ ចំពោះការងារបក្ស លោក កង វង ចៅសង្កាត់ចោមចៅ១ មិនបានយកចិត្តទុកដាក់ និងសហការណ៍ជាមួយគណៈកម្មការបក្សសង្កាត់អោយបានល្អប្រសើរនោះទេ។

ម្យ៉ាងវិញទៀត ចាប់តាំងពីលោក កង វង ចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាមក (រយៈពេល៣ឆ្នាំ) លោក ពុំបានកសាងសមាជិកបក្សថ្មី បានមួយក្រុមបក្សណាមួយទេ។ ចំណែកឯ មន្ត្រីក្រុមការងារ ឬជំនួយការគណបក្សសង្កាត់ លោកមិនយកចិត្តទុកដាក់និងអើពើបញ្ហាប្រាក់ឧបត្ថម្ភតាមសំណើររបស់ប្រធានគណបក្សនោះទេ ទោះបីជាមានខ្ទង់ចំណាយសំរាប់គណបក្សសង្កាត់ក៍ដោយ។

យោងតាមលិខិត ដែលអង្គភាពព័ត៌មានយើង ទទួលបាន នៅថ្ងៃទី៨ វិច្ឆិកា ២០២០ នោះ សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ១ គណបញ្ជាការឯកភាពសង្កាត់ចោមចៅ១ និងមេភូមិ នៅក្នុងសង្កាត់ចោមចៅ១ ផ្តិតមេដៃមានដូចខាងក្រោម៖

១ ក្រុមប្រឹក្សា ៩/១១នាក់

២ មេភូមិ ទាំង៨ភូមិ

៣ មេភូមិរង ទាំង៨ភូមិ

៤ ជំនួយការភូមិទាំង៨

៥ ជំនួយការសង្កាត់ ៣នាក់

៦ ស្មៀនសង្កាត់ ១នាក់

៧ យុវជនសង្កាត់ ៧នាក់

អ្នកដែលបានផ្តិតមេដៃ ស្នើសុំផ្លាស់ប្តូរ លោក កង វង ដែលជាចៅសង្កាត់ចោមចៅទី១ នោះមាន៤១នាក់។ មន្ត្រីសាលាសង្កាត់ចោមចៅ១ បង្ហើបប្រាប់ថា នេះ ជាលើទី២ ហើយជុំវិញការផ្តិតមេដៃ ស្នើសុំផ្លាស់ប្តូរ លោក កង វង ជាចៅសង្កាត់ចោមចៅ១នោះ ហើយកំពុងរង់ចាំការពិនិត្យនិងសម្រេចពីថ្នាក់លើដែរ ពួកគាត់សង្ឃឹម ថ្នាក់លើនឹងមានសុភវិនិច្ឆ័យលើករណីខាងលើនេះ ។

អង្គភាពយើងខ្ញុំ នឹងរង់ចាំពន្យល់បកស្រាយពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕
ចេញផ្សាយថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com