ខណ្ឌដូនពេញ៖ យោងតាមកាមេរ៉ាសុវត្ថិភាពរបស់ជនរងគ្រោះ បានឃើញពីសកម្មភាពចោរលួចចូលក្នុងផ្ទះ ដៃកាន់កាំបិតតាំងតោ បានធ្វើសកម្មភាព ប្លន់យកសម្ភារៈ នឹងម៉ូតូមួយគ្រឿងម៉ាក Beat ផលិតឆ្នាំ2019 កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង 03:26 នាទីទាបភ្លឺ។
ជនរងគ្រោះឈ្មោះ ឃុន វីរៈ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ខ្លួនបានភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូ និងសម្ភារៈមួយចំនួន ទ្វាក៍របើក ក៍ឆោរឡោ ហើយឆែកកាមេរ៉ាសុវត្ថិភាព រួចក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ូស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ដោយម៉ូតូជនរងគ្រោះមានភ្ជាប់ GPS ខ្លួនក៏ព្យាយាមស្វែងរកម៉ូតូតាម GPS រហូតមកដល់មន្ទីពេទ្យកាល់ម៉ែត្រ ស្រាប់តែឃើញម៉ូតូរបស់ខ្លួនដាក់ផ្ញើរនៅក្បែររបងពេទ្យ។
ជនរងគ្រោះក៍បានរាយការណ៍ជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រួចមកជនរងគ្រោះក៏កាន់ពាក្យបណ្តឹងទៅប្តឹងផ្ទាល់មាត់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាំងពីព្រឹកថ្ងៃដដែល ដើម្បីសុំកម្លាំងជំនាញស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ មន្ត្រីនគរបាលយុត្តិធម៌ប្រចាំប៉ុស្តិ៍ស្រះចក បានឆ្លើយថា ចាំឱ្យមន្ត្រីក្រោមឱវាទទៅមើល ដោយមិនឃើញវត្តមានសមត្ថកិច្ច ប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ជនរងគ្រោះនៅតែបន្តទៅរកសមត្ថកិច្ចពីបីដងដើម្បីសុំកិច្ចអន្តរាគមន៍ តែមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍ស្រះចក នៅតែមិនមក ។
ជនរងគ្រោះអង្គុយសុំកុករង់ចាំមុខសញ្ញាកាច់កម៉ូតូរបស់ខ្លួន នៅក្បែរបង មន្ទីពេទ្យកាល់ម៉ែត្រ តាំងពីព្រឹកដាច់បាយដាច់ទឹក រហូតមកដល់ម៉ោង 11:40នាទី ថ្ងៃដដែល ស្រាប់តែលិចមុខជនសង្ស័យជិះម៉ូតូម៉ាក Scoppy មានគ្នា២នាក់ ពាក់ស្លាកលេខ ក្រចេះ 1B 3666 ដោយសារតែជនរងគ្រោះជាម្ចាស់ម៉ូតូឃើញជនសង្ស័យមកយកម៉ូតូ ក៏ស្រែកឆោរឡោធ្វើឱ្យចោរភ័យរត់ឡើងម៉ូតូបក្ខពួកចេញទៅដោយសុវត្ថភាព។
ក្រុមគ្រួសារជនរងគ្រោះបានរិះគន់ចំៗពីភាពអសកម្មរបស់មន្ត្រីនគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលអសមត្ថភាពក្នុងការបង្រាបជនសង្ស័យ ដែលខ្លួនជាមន្ត្រីនគរបាលការពារយុត្តិធម៌ ឈលើគោលការច្បាប់ មានតួនាទី ការពារសុខសុវត្ថិភាពជួនពលរដ្ឋ តែបែជាបណ្តោយឱ្យជនរងគ្រោះ ដើររកទ្រព្យសម្បត្តិរបស់ខ្លួន។ជនរងគ្រោះរកឃើញហើយ ត្រូវដេញចាប់ចោរដោយខ្លួនឯងទៀត នេះសំណាងណាស់ដែលចោររត់ទៅដោយមិនមានសកម្មភាពតដៃជាមួយម្ចាស់ម៉ូតូ បើសិនជាចោរមានកាំភ្លើងហើយដកបាញ់ត្រូវពលរដ្ឋវិញ តើមានអ្នកមកទទួលខុសត្រូវដែរឬទេ?
អត្ថបទ នាយភ្លុក
រូបភាព÷ទេស សុវណ្
ណ