(ភ្នំពេញ)÷ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយកំលាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ វ៉េង វ៉ាន់ឌី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សរថ្លា ១៦ កញ្ចប់តូច ។
ករណីទី២ ៖ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយកំលាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី១÷មានឈ្មោះ ខែន ឆាលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី២÷ មានឈ្មោះ ហា សំណាង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)
បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់កំពុងតែឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំចាត់ការទៅតាមនីតិវិធីនៃច្បាប់៕ពូឃ្លោក