ភ្នំពេញ÷ រឿងរ៉ាវដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្មាំងកាំភ្លើងបានធ្វើការបាញ់ប្រហារសម្លាប់លោកគ្រូបង្រៀនម្នាក់នៅកណ្ដាលអធ្រាតយប់ថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០១៩ នៅភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ
ការពិតត្រូវបានលាតត្រដាងហើយសមត្ថកិច្ចស្រាវជ្រាវរហូតចាប់បានស្រ្តីជាប្រពន្ធជនរងគ្រោះជាអ្នកផ្តេីមគំនិតក្នុងការបាញ់សម្លាប់ប្តីខ្លួនឯងជាគ្រូបង្រៀននៅខណ្ឌសែនសុខគឺជាប្រពន្ធដែលធ្វើសកម្មភាពជាមួយបក្សពួកបាញ់សម្លាប់ហេីយជន
ដៃដល់កំពុងរត់គេចខ្លួនរហូតដល់ល្ងាចថ្ងៃទី ២៩ ខែសីហានេះ។
ជនជាប់ចោទដែលសម្ថកិច្ចចាប់ខ្លួនខាងលើឈ្មោះឃឿន សុីហ៊ន ភេទស្រីអាយុ ២៦ឆ្នាំគ្មានមុខរបរស្នាក់នៅជាមួយប្ដីឈ្មោះ រឿន រតនា នៅភូមិសែនសុខ ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ
ក្បែរកន្លែងកើតហេតុខាងលើជនសង្ស័យឈ្មោះឃឿន សុីហ៊ន ត្រូវបានចាប់ខ្លួនក្រោយពេលដែលប៉ូលីសជំនាញព្រហ្មទណ្ឌបានធ្វើការសាកសួរស្រាវជ្រាវអ្នកជិតខាងរួមទាំងសាច់ញាតិខាងជនរងគ្រោះបានដឹងតម្រុយមកថាកន្លងមកជនសង្ស័យជាប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នាជាមួយប្ដី(ជនរងគ្រោះ)ក៏ហៅមកសាកសួរដេញដោលមានចំណុចជាច្រើនគួរឲ្យសង្ស័យដំបូងនាងបានកុហកថាជនរងគ្រោះមកពីផ្ទះមិត្តភក្ក័ស្រីនៅព្រែកលៀបប៉ុន្តែបងប្អូនខាងជនរងគ្រោះបានបញ្ជាក់ថាជនរងគ្រោះទៅធ្វើបុណ្យនៅស្រុកកំណើតភូមិស្វាយជ្រុំស្រុកស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលទៅវិញ។
ពីបញ្ចប់ជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថានាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯងដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តដូច្នេះ។
នាងបានបញ្ជាក់ថាកន្លងមកប្តីរបស់នាងមានទំនាស់ជាមួយនាងរស់នៅមិនចុះសម្រុងគ្នាហើយក៏ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាជាមួយឈ្មោះ មករា ជាអតីតមិត្តប្រុសរបស់នាងផងដែរ។
ទើបថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នារៀបចំផែនការបាញ់សម្លាប់ប្ដីខ្លួនដោយឲ្យមិត្តប្រុសសាហាយឈ្មោះមករាដែលមាន កាំភ្លើងជាអ្នកធ្វើសកម្មភាពសម្លាប់!
នាងជាជនសង្ស័យបានបន្តថាលុះថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០១៩ គណៈដែលប្តីនាងបានទៅបុណ្យនៅឯស្រុកកំណើតភូមិស្វាយជ្រុំស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល នាងក៏បានទូរស័ព្ទឲ្យសាហាយត្រៀមរៀបចំខ្លួនធ្វើសកម្មភាពពេលនោះនាងបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះហើយប្ដីរបស់នាង(សព)បានប្រាប់នាងថាម៉ោង ១១ យប់ទៅដល់ហើយនៅពេលនោះនាងបានទូរស័ព្ទអោយឈ្មោះមករាចាំផ្លូវនោះ
ពេលជនរងគ្រោះមកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំក៏បាញ់សម្លាប់តែម្ដងរួចជិះម៉ូតូគេចខ្លួនក្រោយពេលបាញ់សម្លាប់រួច
ឈ្មោះមករាបានទូរស័ព្ទមកប្រាប់នាងថាបាញ់សម្លាប់បានសម្រេចហើយរួចក៏បិទទូរស័ព្ទនឹងគេចខ្លួនបាត់រហូតមកដល់ពេលនេះ។
នៅកន្លែងកើតហេតុប៉ូលិសបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីម៉ាកK៥៤ចំនួន ១ គ្រាប់ហើយនៅលើដងខ្លួនសាកសពជនរងគ្រោះមានស្នាមរបួសចំនួនពីរកន្លែងត្រង់ក្រោមឆ្អឹងជំនីសងខាងដួលស្លាប់នៅលើផ្លូវក្បែរម៉ូតូម៉ាកស្គុបពីដែលជនរងគ្រោះជិះ!
ប៉ូលីសបាននឹងកំពុងស្រាវជ្រាវរកសាវតាជនសង្ស័យឈ្មោះមករានោះដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត
ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនិងគ្រួសារ៕