(ខេត្តរតនគីរី)÷ គ្រួសាររងគ្រោះដោយសារវង់ល្បែងសុីសងខុសច្បាប់រួមមានសង្វៀនបញ្ជល់មាន់ អាប៉ោង យួរគី នឹងល្បែងជាច្រេីនមុខទៀត នៅខេត្តរតនគីរីពួកគាត់ហាក់បីដូចជាងឿងឆ្ងល់យ៉ាងខ្លាំងទៅលោកថងសាវុន អភិបាលខេត្តនឹងលោក យិនចំណាន ស្នងការនគរបាលខេត្តរតនគីរី ហេតុអ្វីបានជាគ្មានចេតនាដេីម្បីបង្រ្កាបឬមួយអស់លោកអាជ្ញាធរគ្រាគ់ៗក្នុងខេត្តនេះត្រូវថ្នាំសណ្តំ
របស់ឈ្មោះ តន នឹងឈ្មោះ តេបវណ្ណា(ហៅអូនធំ)អស់ហេីយឬក៏អាជ្ញាធរខេត្តរតនគីរីខ្លាចអំណាចម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនេះ?
ពួកគាត់ដាក់ការសង្សយ័ថាបេីអាជ្ញាធរថ្នាក់ខេត្តនឹងមូលដ្ឋានមិនត្រូវថ្នាំសណ្តំនឹងមិនខ្លាចអំណាចម្ចាស់ទីតាំងទេច្បាស់ណាស់ប្រាកដជាបង្ក្រាបជាក់ជាមិនខានឡេីយ
ពលរដ្ឋរងគ្រោះបានបន្ថែមទៀតថាសង្សយ័ឈ្មោះ តន នឹងឈ្មោះ តេបវណ្ណា(ហៅអូនធំ)នេះចេះរៀបចំដង្វាយកញ្ចប់ណាមួយសមរម្យដល់អាជ្ញាធរថ្នាក់ខេត្តអស់ហេីយមេីលទៅបានជាដឹងហេីយធ្វេីជាមិនដឹងនឹងមិនមានវិធានការបង្រ្កាបទាល់តែសោះ?
សូមបញ្ជាក់ថាទីតាំងល្បែងសុីសងដុះស្លែរទាំងនេះស្ថិតនៅ ភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុងនៅចំណុចភ្នំយោល
នឹងនៅផ្ទះឈ្មោះ តេបវណ្ណា (ហៅអូនធំ)នៅភូមិបឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ជុំវិញល្បែងសុីសងខុសច្បាប់ទាំងនេះអង្គភាពសារព័ត៌មានcrn news យេីងខ្ញុំក៏បានជួនដំណឹងនេះទៅលោក ថងសាវុន អភិបាលខេត្តនឹងលោក យិនចំណាន ស្នងកានគរបាលរតនគីរីតាមរយះTelegramដែរ
តែអស់លោកទាំងពីចូលមេីលហេីយមិនឆ្លេីយតបមកវិញនោះទេឯទីតាំងនេះកំពុងតែបេីកទទួលអ្នកញៀនល្បែងសុីសងបានយ៉ាងរលួនមិនរំខានដល់អាជ្ញាធរខេត្តរតនគីរីនោះទេ។
បេីតាមប្រភពនឹងភ្នាក់ងារយេីងខ្ញុំប្រចាំខេត្តរតនគីរីបានធ្វេីសេចក្តីរាយការណ៍មកថាមានអ្នកញៀននឹងល្បែងសុីសងខុសច្បាប់កំពុងតែសម្រុកចូលលេងយ៉ាងអាណាធិបតេយ្យនៅចំណុចទីតាំងទាំងពីរនេះដោយមិនគោរពបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហាមមិនឲ្យប្រមូលផ្តុំគ្នាដេីម្បីការពារទប់ស្កាត់កូវីដ១៩
ពលរដ្ឋរងគ្រោះដោយបានទទួចស្នេីរសុំដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីសូមសម្តេចមេត្តាជួយត្រួតពិនិត្យមេីលលោកថងសាវុន អភិបាលខេត្តនឹងលោក យិនចំណានស្នងកានគរបាលខេត្តរតនគីរីពួកគាត់អស់ជំនឿទៅលេីរដ្ឋបាលខេត្តនេះហេីយដោយសារតែមិនមានវិធានការបង្រ្កាបវង់ល្បែងសុីសងទាំងនេះ
ជាប្រភពន័យអំពេីហឹង្សាក្នុងគ្រួសារ ចោរ លួច ឆក់ប្លន់ នឹងកន្លែងអាចរីកសាយភាយន័យជំងឺកូវីដ១៩ដែលសម្តេចកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង៕អត្ថបទ÷ពូឃ្លោក រូបភាពក្រុមការងារប្រចាំខេត្តរតនគីរី