ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

តើការអន្តរាគមន៍ខុសច្បាប់ ឬជ្រៀតជ្រែកចំពោះសមត្ថកិច្ចកំពុងបំពេញមុខងារសាធារ:ត្រូវផ្ដន្ទាទោសដូចម្ដេច?

(ភ្នំពេញ)៖ ការអន្តរាគមន៍ខុសច្បាប់ ឬជ្រៀតជ្រែកចំពោះ សមត្ថកិច្ចកំពុងបំពេញមុខងារសាធារ: អំពើទាំងនោះពិតជាបង្ករអោយមានព្យសនកម្មយ៉ាងខ្លាំងដល់សង្គមជាតិទាំងមូល និងការធ្លាក់ចុះប្រព័ន្ធយុត្តិធម៌ ពលរដ្ឋលែងទុកចិត្តលើវិស័យុត្តិធម៌ ដែលផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្មានបុគ្គលណាម្នាក់យកអំណាចរបស់ខ្លួនដើររំលោភបំពាន់សិទ្ធិអ្នកដ៍ទៃឬទៅជ្រៀតជ្រៀកចំពោះករណីមន្រ្តីមានសមត្ថកិច្ចកំពុងបំពេញមុខងារសាធារណឡើយ បើពុំដូច្នោះទេ រដ្ឋាភិបាលនឹងប្រើអភិក្រមដកមន្រ្តីនោះចេញ។

តើបទជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈផ្ដន្ទាសទោសដូចម្ដេច?ដើម្បីអោយយល់ដឹងតែច្បាស់ អង្គភាពសារព័ត៌មានBTN NEWS បានសហការជាមួយការិយាល័យមេធាវី ប៊ី ធី បានលើកយកបញ្ហានេះមកចែករំលែកដូចតទៅ៖
លោកមេធាវី ជុំ សុគង់ បានឲ្យដឹងថា ការជ្រៀតជ្រែកក្នុងមុខងារសាធារណៈនិងតំណែងផ្លូវការ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៦០៩ បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ៦.០០០.០០០(ប្រាំមួយលាន)រៀល អំពើជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការអនុវត្តមុខងារសាធារណៈណាមួយ ដោយបំពេញកិច្ចណាមួយក្នុងចំពោះកិច្ចទំាងឡាយ ដែលសម្រាប់តែអ្នកមានសិទ្ធិក្នុងមុខងារនេះ។

មតិមហាជនលើកឡើងអំពីការជៀតជ្រែកពេលកន្លងមកសមត្ថកិច្ចចុះបង្រ្កាប អនុវត្តច្បាប់ នៅទីកន្លែងដែលមានការរំលោភកម្មសិទ្ធិឬ មានការនាំចូល ស្តុក លក់និងចែកចាងផលិតផលក្លែងក្លាយ ដែលធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ម្ចាស់ទីតាំងតែងតែរារាំងចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ច ហើយមានការអួតអាងខ្លួនមានខ្សែរអ្នកធំ មានអំណាចឋាន្តរស័ក្ដខ្ពង់ខ្ពស់ ដើម្បីមកជួយ អន្តរាគមន៍ រារាំងការចុះបង្ក្រាបដល់សមត្ថកិច្ច ។

ករណីនេះមហាជនសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចនិងការអនុវត្តច្បាប់របស់ថ្នាក់ដឹកនាំ ចំពោះជនខិលខួចជ្រៀតជ្រៀកអន្តរាគមន៍ ការពារជនល្មើសឬជនសង្ស័យដោយខុសច្បាប់។ម្យ៉ាងវិញទៀត មហាជន និងផលិតករអ្នករកស៊ីស្រប់ច្បាប់ជឿរជាក់ថា រដ្ឋាភិបាលនឹងមានចំណាត់ការយ៉ាងណាចំពោះជនខិលខួចទំាងឡាយដែលអន្តរាគមន៍ខុសច្បាប់ជួយជនខិលខួចក្នុងការរំលោភកម្មសិទ្ធិបញ្ញា ឬមានការនាំចូល ស្តុក លក់ ចែកចាយផលិតផលខុសច្បាប់ ដែលនាំខួចសេធដ្ឋកិច្ចជាតិ ប្រយោជន៍ជាតិ ជាពិសេស ធ្វើអោយអ្នករកស៊ីស្រប់ច្បាប់លែងមានជំនឿរទុកចិត្តចំពោះច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com