ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ស្ថានីយ៍ប្រេងមួយ​កន្លែង​នៅ​ក្នុងស្រុកសំរោងកំពុងសាងសង់ដោយគ្មានច្បាប់, ម្ចាស់ស្ថានីយថា គេសង់បណ្តើរ រត់ច្បាប់បណ្តើរព្រោះរត់ច្បាប់ពីស្រុកទៅដល់ខេត្តអស់ហើយ…

(ខេត្តតាកែវ) ៖ ស្ថានីយ៍ប្រេង​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​តាសំ ឃុំបឹងត្រាញ់ខាងត្បូង ក្នុងស្រុកសំរោង ខេត្ត​តាកែវ កំពុងតែធ្វើសកម្មភាពសាងសង់ដោយ​មិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងនោះទេ តែម្ចាស់ស្ថានីយថា ការ​សាងសង់ស្ថានីយ៍​ប្រេងមួយ​នេះ គឺ​គេ​សាងសង់បណ្តើរ សុំ​ច្បាប់​បណ្តើរ ខណៈ​ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត​តាកែវ​ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការមិនទាន់ទទួលច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយ​សង់​ស្ថានីយ៍​នោះ គឺជាករណីខុសច្បាប់ទាំងស្រុង។

បើតាមភាពជាប់ស្តែង ស្ថានីយ៍​ប្រេង​មួយ​នេះ ត្រូវបានគេសាងសង់រាល់ថ្ងៃរហូតមកទល់បច្ចុប្បន្ន គឺកំពុងតែដំណើរការដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងត្រឹមត្រូវស្របច្បាប់នោះទេ។

តាមសំដីរបស់លោកអភិបាលស្រុកសំរោងថា ម្ចាស់ស្ថានីយ៍បានយកច្បាប់មកបញ្ជាក់ពិតមែនហើយឯកសារនេះដែរប្រហែលជាដល់ថ្នាក់ខេត្តហើយ ហើយរឿងនេះដែរគាត់មិនសូវបានដឹងច្បាស់នោះទេ ឲ្យសួរទៅខាងមន្ទីរជំនាញទៅ រឿងរត់ការឯកសារយ៉ាងណានោះវត្តមិនសូវបានដឹងនោះទេ ព្រោះការសាងសង់ស្ថានីយប្រេងឥន្ធនៈនេះដែរគឺពាក់ព័ន្ធជាមួយនឹងមន្ទីរជំនាញ។

ចំពោះ​ករណី​ស្ថានីយ៍​ប្រេង​ដែលសង់បណ្តើរ សុំច្បាប់បណ្តើរនេះដែរ លោក នួន សុធា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តតាកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការសាងសង់ស្ថានីយ៍ប្រេងមួយ គឺចាំបាច់ត្រូវ​តែ​សុំ​ច្បាប់ឲ្យ​រួចរាល់​សិន ទើប​អនុញ្ញាត​ឲ្យ​សាងសង់ ហើយ​បើ​សង់​បណ្តើរ សុំច្បាប់បណ្តើរនោះ គឺខុសច្បាប់ទាំងស្រុងហើយ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com