រាជធានីភ្នំពេញ ៖ មេឆ្នោតយួននិងបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែង នៅក្នុងទីក្រុងភ្នំពេញ ឈ្មោះ កែវ ចំរើន (ហៅព្រីង) តើមានអំណាចឬមានអ្នកធំជាខ្នងបង្អែកបានជាហ៊ានបើកល្បែងសុីសងឆ្នោតវៀតណាមខុសច្បាប់ និងបើកល្បែងភ្នាល់ឡូតូខុសច្បាប់ (Keno) ភ្នាល់ដាក់លុយរាប់រយ រាប់ ពាន់ដុល្លារ នៅតាមប្រព័ន្ធអនឡាញគ្មានច្បាប់មាន (Logo796)និងប្រីអញ្ញាប័ត្រខុសច្បាប់ដាក់ពង្រាយកូន ចៅ(កូនកញ្ជ្រែង)កត់កន្ទុយលេខគ្រប់ទីកន្លែងនៅតាមផ្សារនិងទីប្រជុំជនគ្រប់ទីកន្លែងនៅពេញរាជធានី ភ្នំពេញយ៉ាងអនាធិប តេយ្យ គ្មានដែលឃើញ សមត្ថកិច្ចមូលដ្ឋានណាចុះទៅរំខានទេ។ ការដាក់លក់ល្បែងភ្នាល់យ៉ាងសេរីនិងអណាធិបតេយ្យនេះពុំមានក្រសួងពាក់ពន្ធ័រឺកំលាំងមានសមត្ថកិច្ចណាមួយមកអន្តរាគម៍ក្នុងរឿនេះទេ ព្រោះឈ្មោះ កែវ ចំរើន (ហៅ ព្រីង) បានប្រើលុយសូកប៉ាន់ជារាងរាល់ខែ ដើម្បីធ្វើជាខ្នងបង្អែក ក្នុងការលក់ ល្បែងខុសច្បាប់និងអណាធិបតេយ្យទាំងនេះ ។
បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅបានសូមសំណូមពរទៅដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកអភិបាលខណ្ឌ អធិការខណ្ឌទាំង១៤សូមមេត្តាចាត់នូវវិធាន ការចុះមកចាប់បង្រ្កាបទីតាំងមេល្បែងសុីសងឆ្នោតវៀត
ណាម និងទីតាំងណេតបង្កប់ល្បែងគ្មានច្បាប់ធំៗទាំងនេះផង!ព្រោះតាំងពីកើតមានល្បែងសុីសងឆ្នោតវៀត ណាម និងណេតល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជាច្រើននេះមក បងប្អូនគាត់ឧស្សាហ៍ឃើញកើតមាននូវអំពើហឹង្សារ ចោរលួច ចោរឆក់ ចោរប្លន់ ជាញឹកញ៉ាប់នៅក្នុងរាជធានីភ្នំពេញ ។
គិតសព្វៗទៅ គឺខ្លាំងមែន ព្រោះលោក កែវ ចំរើន ហៅព្រីង បើកល្បែងកន្ទុយលេខស្រេចនឹងចិត្ត រាប់ឆ្នាំមកហើយក្នុងរាជធានីភ្នំពេញនេះ តាំងពីជំនាន់លោកស្នងការចាស់ ដល់ស្នងការ ថ្មី និងលោកអភិបាលរាជធានីចាស់ ថ្មី គ្មានអ្នកណាហ៊ានធ្វើអីទេ៕