ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៨ សីហា ២០១៩ មជ្ឍដ្ឋានជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើប្រធានពន្ធនាគារខេត្តកណ្តាល ដែលធ្វេសប្រហែស ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទ បណ្តាលអោយជនត្រូវចោទម្នាក់ឡើងលើរបងពន្ធនាគារទាំងកណ្តាលថ្ងៃត្រង់ផ្លោះរត់គេចខ្លួនបាត់ ។
ជនត្រូវចោទដែលរត់គេចខ្លួនមានឈ្មោះម៉ាន អីទ្រះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកបើករថយន្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានលោក រស់ ផុនចាន់និមល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធបណ្តោះអាសន្នពីបទ”អំពើរលួច” ដែលប្រព្រឹត្តនៅភូមិជ្រោយមេត្រីលើ ឃុំជ្រោយឬស្សី ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ២០១៩ តាមមាត្រា៣៥៣,៣៥៦ នៃក្រុមព្រហ្មទណ្ឌ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានប្រាប់អោយដឹងថា លោកបានចេញដីការចាប់ខ្លួនជនត្រូវចោទនោះហើយ និងចោទបទល្មើសបន្ថែមទៀត ពីបទ”លួចរត់” តាមមាត្រា៥៦០ ,៥៦១នៃក្រមព្រហ្មទណ្ឌ ។
ពាក់ពន្ធ័និងជនត្រូវចោទដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួនបាត់នោះ អ្នកសារព័ត៌មានទំនាក់ទំនងទៅលោក ចាត ស៊ីនាង ប្រធានពន្ធនាគារ លោកឆ្លើយថា រវល់ ៕