ខេត្តកណ្តាល៖ ល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅមុខបូរី ថោង សារ៉ាត់ ក្នុងចំការ ភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបន្តបើកលេងបានយ៉ាងរលូន ក្នុងអន្តរកាល កូវីដ-១៩ ហាក់មិនខ្លាចអាជ្ញាធរពាក់ព័ន្ធទាល់តែសោះ ។
បេីតាមប្រភពច្បាស់ការបានបញ្ជាក់ថា ទីតាំងនោះ ជារបស់ តា ហុង ចិញ្ចឹមគោ ហើយគេលេងនៅខាងក្រោយក្រោលគោជាប់មាត់ស្រះទឹក ដោយក្នុងមួយថ្ងៃៗជល់មិនតិចជាង១០គូរនោះទេ ហើយការជល់ នេះ ចាប់ពីម៉ោង២រសៀលរហូតដល់យប់តែម្តង ។
តាមប្រភពព័ត៌មាន ដដែលបន្តថា ក្រុមអ្នកលេងបានភ្នាល់គ្នាស៊ីសងចាញ់ឈ្នះ រាប់លានរៀលបើករថយន្តសុទ្ធតែឡានស៊េរីទំនើបៗ ហើយឃើញមានឡានរថយន្តសមត្ថកិច្ច ផងដែរ ដោយបានស្រែកហូរកញ្រ្ជៀវត្រហ៊ឹងអឺងកងរំពងពេញភូមិ តែម្តង ។
មិនតែប៉ុណ្ណោះទីតាំងរបស់ តាហុង ទួលក្រសាំង បានអួតអាងតៗគ្នាថា មានតែសង្វៀនតាហុងទេ ដែលលេងបានសុខសប្បាយ ជាងគេ ពោលគឺ មិនមានសមត្ថកិច្ចខាងណាហ៊ានចុះបង្ក្រាប នោះទេ ។
តាមប្រភពបានបន្ថែមទៀតថាទីតាំងនោះ តា ហុង លេងបានជាង១០ឆ្នាំមកហើយ កាលពីមុនធ្វើសង្វៀនធំស្អាតមិនចាញ់កាស៊ីណូ នោះទេ ហើយរហូតពេលនេះគ្រាន់តែដូរលោកស្នងការអស់២រូបនិងអធិការរាប់ភ្លេចផងដែរ តែសង្វៀននេះនៅតែបើកដំណេីរការបានយ៉ាងរលួនដោយមិនរំខានអាជ្ញាធរដែនដីនោះទេ៕