រាជធានីភ្នំពេញ៖ ជនសង្ស័យ ២ នាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេចខណៈពេលកំពុងជិះរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ធ្វើដំណើរតាមផ្លូវដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់និង១នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១នឹង២០ ព្រឹកថ្ងៃទី ០៤ ខែមករាឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបមុិន ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វា គីមហុង អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ នឹងដកហូកបានម៉ូតូជនសង្ស័យមួយគ្រឿងជិះធ្វើសកម្មភាពម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IN-4827 ។ ចំណែកជនរងគ្រោះមានឈ្មោះ ជួន ណៃពុធ ភេទស្រី អាយុ ២៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ម៉ូតូបាត់បង់ម៉ាកឌ្រីមសង់សេ១២៥ស៊េរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN-5732 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា រូបគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនហើយក៏បានក្រឡេកមើលទៅតាមកាមេរ៉ាសុវត្ថិភាពក៏ប្រទះឃើញជនសង្ស័យមានគ្នា២នាក់ធ្វើសកម្មភាពកាច់សោរកម៉ូតូទាញចេញទៅក្រៅដើម្បីជិះរត់គេចខ្លួន គាត់ក៏រត់ចេញមកក្រៅស្រែកចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងគាប់ជួនត្រូវកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍នឹងកងកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យបានដកកម្លាំងចេញពីគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍កំពុងធ្វើដំណើរតាមផ្លូវប្រទះឃើញដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅត្រង់ចំណុចផ្សារមុខវត្តពោធិញាណនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ដើម្បីធ្វើការសាកសួរចំណែកបក្ខពួកមួយនាក់ទៀតរត់គេចខ្លួនបាត់ស្រម៉ោល។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុនទី ២កំពុងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។