ភ្នំពេញ: កាលពីវេលាម៉ោង ៨យប់ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវបេតុងចំណុចខាងក្រោយផ្សារ កាណាស៊ីធី ក្នុងភូមិចោមចៅ ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យឿន ដឿន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតព្រៃស ដែលមានស្រុកកំណើតនៅភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
អាស័យដ្ឋានបច្ចុប្បន្នរស់នៅផ្ទះលេខ ១១៩ ផ្លូវលំ ភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
ដំបូងឡើយគេឃើញយុវជនពីរក្រុមបានដេញគ្នាប្រសេចប្រសាចពេញផ្លូវមានអ្នកខ្លះកាន់កាំបិត មានអ្នកខ្លះកាន់ដំបង ខណ:ពេលនោះគេឃើញមានយុវជនម្នាក់រត់ចោលម៉ូតូឈាមស្រោចពេញខ្លួន លុះមកដល់ចំណុចកើតហេតុគាត់ ក៏ដួលហើយក៏បានស្លាប់បាត់បង់ជីវិតភ្លាមៗ ឃើញមាន យុវជនជាច្រើននាក់បានរត់ចេញពីកន្លែងកើតហេតុ បន្សល់ទុកតែម៉ូតូ ២ គ្រឿងនៅកន្លែងកើតហេតុម៉ូតូមួយម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1E.0986 និងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1N.1705 ដែលដួលនៅកន្លែងកើតហេតុ ទាំងពីរគ្រឿងមិនដឹងថាម៉ូតូទាំងពីរនេះជារបស់ជនរងគ្រោះមួយណានោះទេ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានយកខ្សែរហុំព័ទ្ធនៅកន្លែងកើតហេតុ និងទំនាក់ទំនងទៅខាងសមត្ថកិច្ចកោសល្យវិច្ច័យមកពិនិត្យលើសាកសព ឃើញថាជនរងគ្រោះត្រូវមួយកំបិតចំដើមទ្រូងបណ្តាលឲ្យស្លាប់ ។ ហើយបានយកសពទៅតម្កល់ទុកនៅវត្តអង្គតាម៉ិញរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីឃាតកម្មខាងលើនេះមិនដឹងថាជារឿងផ្ដើមចេញពីករណីអ្វីឲ្យបានពិតប្រាកដនោះទេគ្រាន់តែដឹងថាមានក្មេងស្ទាវមួយក្រុមដេញកាប់ចាក់គ្នាតែប៉ុណ្ណោះ។
ជាមនុស្សប្រុសចំនួន២នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីសួរនាំ រកមូលហេតុនិងរកដំរ៉ុយ ដើម្បីឈានទៅដល់ការជ្រាវរកឃាតករពិតប្រាកដ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕